ងាកឈឺៗពេលពពោះ តើកូនក្នុងផ្ទៃមានបញ្ហាឬអត់?
មានផ្ទៃពោះទាំងខ្លួនមានជំងឺ ឬងាកឈឺៗអំឡុងពពោះ មិនត្រឹមតែអាក្រក់ចំពោះខ្លួនឯងតែម្នាក់ប៉ុណ្ណោះទេ វាថែមទាំងអាចនាំទុក្ខដល់កូនទៀតផង។
ជាធម្មតាបើម៉ាក់ៗមានសុខភាពល្អ កូននៅក្នុងពោះក៏សុខភាពល្អ និងគ្មានសញ្ញាគួរឲ្យបារម្ភ។ ដូច្នេះហើយស្រីៗដែលត្រៀមខ្លួនក្លាយជាម៉ាក់ៗគេ ត្រូវបំប៉នសុខភាពឲ្យបានល្អ ចៀសវាងមានជំងឺផ្សេងៗមកបៀតបៀន។
ចំពោះស្ត្រីដែលមានជំងឺក្រោយដឹងថាខ្លួនមានកូន ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីច្បាស់ក្នុងចិត្តថា គួរលេបថ្នាំ ឬមិនលេប ហើយបើលេបទៅអាចធ្វើឲ្យប៉ះពាល់ដល់កូនដែរអត់។
ចំណែកបញ្ហា ម៉ាក់ៗឈឺច្រើនពេលពពោះនោះ កូនកើតមកអាចមានសុខភាពខ្សោយដែរឬទេ? អ្នកគ្រូពេទ្យបានពន្យល់ថា អាចព្រោះមេរោគខ្លះបានជ្រាបចូល ហើយទៅបំផ្លាញភាពស៊ាំរបស់ទារកតាំងពីនៅក្នុងផ្ទៃ ហើយក្រោយសម្រាលកូនអាចឧស្សាហ៍ឈឺជាងក្មេងមានម្ដាយសុខភាពល្អតាំងពីពពោះ។
ដកស្រង់ពី៖ Hello Health Group