កូនតូចចេះតែកណ្តាស់ ហៀរសម្បោរ អាចកើតអាលែកហ្ស៊ីធ្ងន់ធ្ងរ តើប៉ាម៉ាក់ត្រូវធ្វើដូចម្តេច?
កូនតូចអាលែកហ្ស៊ី ចេះតែកណ្តាស់ ហៀរសម្បោរញឹកញាប់ អាចមកពីកត្តាអាកាសធាតុ និងបរិស្ថានរស់នៅដែលមានសំណើម ឬកខ្វក់។ កូនក្មេងពេលអាលែកហ្ស៊ី ក្រៅពីកណ្តាស់ ហៀរសំបោរ ក្អក អាចមានរោល កន្ទួលរមាស់នៅលើស្បែក ហូរទឹកភ្នែក ពិបាកដកដង្ហើម ពេលខ្លះធ្ងន់ធ្ងរអាចឈានដល់ការបាត់បង់ជីវិត។

ចំពោះក្មេងដែលអាលែកហ្ស៊ី ម៉ាក់ប៉ាត្រូវរកមូលហេតុឲ្យឃើញ ទើបអាចបង្ការបាន ដោយអនុវត្តតាមនូវតិចនិកមួយចំនួនខាងក្រោមនេះ៖
- សម្អាតកន្លែងគេងរបស់ទារកកុំឲ្យមានសំណើម ធូលី រោមសត្វ
- ពូក ខ្នើយ និងកន្សែង សម្លៀកបំពាក់ត្រូវបោកស្អាតជានិច្ច
- កុំឲ្យកូននៅជិតសត្វចិញ្ចឹម ឬកុំឲ្យសត្វចិញ្ចឹមចូលបន្ទប់កូន
- ពេលអាកាសធាតុចុះត្រជាក់ ត្រូវស្លៀកពាក់ខោអាវក្រាស់ៗឲ្យកូន
- ឲ្យកូននៅឲ្យឆ្ងាយពីផ្សែងបារី និងផ្សែងពុល
- ត្រូវងូតទឹកឲ្យទារកឲ្យបានទៀងទាត់ ២ដង/ថ្ងៃ។
ដូច្នេះមូលហេតុនាំកើតជំងឺអាលែកហ្ស៊ីជា ២ ប្រភេទ គឺបរិយាកាសខាងក្រៅ មានដូចជាដីហុយ លម្អងផ្កា ផ្សែងពុល រួមទាំងសារធាតុអាលែកហ្សែនផ្សេងៗជាច្រើនទៀត និងបរិយាកាសខាងក្នុងផ្ទះអាប់អួរ មិនបានសម្អាតបន្ទប់ ពូក ភួយខ្នើយជាដើម។
ដកស្រង់ពី៖ Hello Health Group