ប៉ាម៉ាក់កុំរំលងឪ្យសោះ! កូនឆ្លាតឈ្លាវៃទៅបានគឺដោយសារកត្តារួមផ្សំទាំងអស់នេះ
នាមជាម៉ាក់ប៉ាគ្មានអ្វីសប្បាយស្មើនឹងឃើញកូនៗមានសុខភាពល្អ ថែមទាំងឆ្លាតវាងវៃនោះទេ តែការចិញ្ចឹមបីបាច់កូនឲ្យបានល្អ ដូចគិត ដូចចង់បានបែបនេះ មិនមែនជារឿងងាយឡើយ។
តើកូនៗយើងអាចឆ្លាតទៅបានអាស្រ័យលើកត្តារួមផ្សំអីខ្លះ? ហើយធ្វើម៉េចទើបដឹងថាកូនយើងឆ្លាត ឬមិនឆ្លាតនោះ?
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញដល់អ្នកម៉ាក់ថ្មីឬអ្នកម៉ាក់កំពុងពពោះឪ្យបានដឹង៖

១. កត្តាជំរុញឲ្យកូនឆ្លាត
មានកត្តារួមផ្សំជាច្រើនដែលធ្វើឲ្យកូនយើងក្លាយក្មេងឆ្លាតបាន ក្នុងនោះរាប់បញ្ចូលទាំងសុខភាពម្តាយ ជាពិសេសអំឡុងពេលបង្កកំណើត មិនមែនពាក់ព័ន្ធការថែទាំ ឬបំប៉នកូនក្រោយពេលកើតតែមួយមុខទេ។
កត្តារួមផ្សំធ្វើឲ្យកូនឆ្លាត ប្រាជ្ញាវាងវៃមាន៖
- ហ្សែន៖ ពិតណាស់ បើម៉ាក់ប៉ាមានហ្សែនល្អ នោះកូនកើតមកក៏លូតលាស់បានល្អតាមហ្នឹងដែរ។ មិនខុសទេ ករណីកូនដែលកើតពីហ្សែនខ្សោយ ធ្វើឲ្យការលូតលាស់ផ្នែករាងកាយ ស្មារតី និងខួរក្បាលក៏យឺតទៅតាមនោះដែរ។
- ចំណីអាហារ៖ របបអាហាររបស់កូនដើរតួនាទីសំខាន់ណាស់ក្នុងជំរុញការលូតលាស់ទាំងផ្នែករាងកាយ និងស្មារតីរបស់ពួកគេ បែបនោះហើយម៉ាក់ប៉ាត្រូវតែបំប៉នអាហារកូនឲ្យគ្រប់គ្រាន់ ចម្រុះមុខ និងឲ្យកូនញ៉ាំអាហារណាដែលមានផលប្រយោជន៍ចំពោះសុខភាព ជាពិសេស អាហារសម្បូរ DHA ដែលមានក្នុងទឹកដោះគោ។

- សកម្មភាពរាងកាយ និងខួរក្បាល៖ ការធ្វើសកម្មភាពរាងកាយ និងខួរក្បាលរបស់ក្មេង ក៏ជាចំណែកដ៏សំខាន់ជួយដល់ការវិវត្តខួរក្បាលកូនដែរ។ ការហ្វឹកហាត់សកម្មភាពរាងកាយរបស់ក្មេង មានដូចជា ការហាត់ប្រាណ លេងកីឡា ឬធ្វើសកម្មភាពផ្សេងៗទៀត ចៀសវាងឲ្យកូនរស់នៅក្នុងបរិយាកាសអាប់អួ ឬស្មោកគ្រោក មិនស្អាត។
បញ្ជាក់៖ កូនឆ្លាតទៅបានអាស្រ័យទៅលើប៉ាម៉ាក់យកចិត្តទុកដាក់កូនកម្រិតណា ថែទាំដល់កម្រិតណា!
ចុះសម្រាប់អ្នកម៉ាក់គិតដូចម្តេចដែរ?
ដកស្រង់ពី៖ Hello Health Group