មិនធម្មតា! ពពោះលើសខែជាសញ្ញាគ្រោះថ្នាក់ដល់អាយុជីវិតទារកក្នុងផ្ទៃ
ជាទូទៅស្ត្រីដែលមានផ្ទៃពោះគ្រប់ខែគឺត្រូវធ្វើការសម្រាលបុត្រនៅគ៌តចន្លោះពី ៣៧ ទៅ៤១សប្តាហ៍។ ពេលណាស្ត្រីមានផ្ទៃពោះសម្រាលបុត្រ នៅមុនគ៌តអាយុ៣៧សប្តាហ៍គេហៅថាសម្រាលបុត្រមិនគ្រប់ខែ។
ពេលនេះ Parenting-tip.com សូមលើកយកផលវិបាកទារកក្នុងផ្ទៃមកបង្ហាញដើម្បីជាចំណេះដឹង សម្រាប់ប្រុងប្រយ័ត្នជាមុន។
តើមានសញ្ញានិងត្រូវដានអ្វីខ្លះប្រសិនបើអ្នកមានផ្ទៃពោះលើសខែ?
ស្ត្រីជាម្តាយធ្វើការសម្រាលបុត្រលើសពីអាយុ៤១សប្តាហ៍ឡើងទៅនោះ គេហៅថាផ្ទៃពោះលើសខែ ហើយគេបែងចែកផ្ទៃពោះលើសខែជា២៖
- អាយុគត៌គិតចាប់ពី៤១សប្តាហ៍ឡើងទៅ: អាចជួប១៥%-២០%
- ២ អាយុគត៌ពី៤២សប្តាហ៍ឡើងទៅ : អាចជួប១%
ក. ការកំណត់អាយុគត៌៖
យើងអាចដឹងស្ត្រីមានផ្ទៃពោះលើសខែទាល់តែយើងដឹងពីអាយុគត៌តាំងពីដំបូងរបស់គាត់ដែលគេអាចធ្វើតាមរយៈ
- ការធ្វើអេកូសាស្ត្រដោយការវាស់នៅប្រវែងកូននៅចន្លោះ១១សប្តាហ៍ និង១៣សប្តាហ៍។
- ការមករដូវថ្ងៃទីមួយខែចុងក្រោយ
ខ. ផលវិបាកលើទារក៖
- ការថយចុះនូវបរិមាណទឹកភ្លោះ
- ភាពមិនប្រក្រតីនៃចង្វាក់បេះដូងរបស់ទារក
- ទារកជុះអាចម៍ក្នុងពោះ
- កូនអាចស្លាប់ក្នុងពោះ
- កូនមាន Syndrome d’inhalation méconiale
- ផលវិបាកទៅលើប្រពន្ធ័ប្រសាទរបស់កូនដូចជា ប្រកាច់, មានជំងឺ Encéphalopathie anoxo-ischémiques, វិបត្តិនៃការលូតលាស់បញ្ញាស្មារតី(trouble de développement psychomoteur).
- Acidose Néonatale
- មានជំងឺឆ្កួតជ្រូកតាំងពីក្មេង
- ក្បាលធំ
- Dystocie de l’épaule
- ការបាក់ឆ្អឹង
- ប្រឈម និង polyglobulie
- Sepsis Néonatale
គ. ការតាមដានផ្ទៃពោះលើសខែ៖
- ត្រូវធ្វើការតាមដានផ្ទៃពោះអោយបានកាន់តែជាប់លាប់ចាប់ពីអាយុគត៌៤១សប្តាហ៌
- គួរធ្វើការតាមដាន ២-៣ដងក្នុង១សប្តាហ៍
- វិធីសាស្ត្រក្នុងការធ្វើតាមដាន៖
– ការថយចុះនៅចលនាបម្រាស់របស់កូនក្នុងពោះ ដែលធម្មតាស្ត្រីត្រូវការតាមដានបីពេលក្នុងមួយថ្ងៃ(ព្រឹក ថ្ងៃ និងល្ងាច)ដោយតាមដានមួយពេលរយៈពេល១ម៉ោង(កូនត្រូវមានចលនាបម្រាស់លើសពី៣ដង)
– ការធ្វើការវិភាគតាមរយៈMonitoring នៅលើចង្វាក់បេះដូងកូន
– ការធ្វើការវិភាគ informatisé du RCF
– ការធ្វើអេកូសាស្ត្រដើម្បីស្វែងរកនៅការថយចុះបរិមាណទឹកភ្លោះដែលត្រូវធ្វើ២-៣ដងក្នុង១សប្តាហ៍ចាប់ពីអាយុគ៌ត៤១សប្តាហ៍ឡើងទៅ(ករណីមានការខ្វះទឹកភ្លោះត្រូវធ្វើការជុំរុញអោយឈឺពោះសម្រាល និងបន្ថែមការតាមដាន)។
ចំណាំ៖ គ្រោះថ្នាក់លើកូនកាន់តែខ្ពស់ ករណីដែលស្ត្រីមានផ្ទៃពោះលើសខែ ហើយមានកូនលូតលាស់តូចជាងអាយុគ៌ត(RCIU)។
«ដូចនេះសូមអ្នកម្តាយទាំងឡាយត្រូវឆាប់រួសរាន់មកជួបជាមួយគ្រូពេទ្យជំនាញសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ទទួលជួបពិគ្រោះ និងពិនិត្យតាមដានបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អ្នកម្តាយ និងទារកក្នុងផ្ទៃ។»
ដកស្រង់ពី៖ មន្ទីរពេទ្យកាល់ម៉ែត្រ