មុនពពោះត្រូវដឹង! អាការៈទាំង ៩ នឹងកើតមានឡើងក្នុងអំឡុងពេលមានគភ៌
ជាធម្មតាការពពោះមិនងាយស្រួលនោះទេសម្រាប់ស្ត្រីគ្រប់រូប មានអាការៈជាច្រើននឹងលេចចេញមានឡើង មិនចេះឈប់នោះទេ។ ទោះបីជាយ៉ាងណាស្រ្តីពពោះមិនអាចមានធ្វេសប្រហែសបាននោះទេ។
ខាងក្រោមនេះយើងនឹងបង្ហាញអំពីអាការៈរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះនឹងអាចកើតមានឡើងដូចជា៖
១. អាការក្អួតចង្អោរ
អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុងពេលមានគភ៌ ដូចជា អ័រម៉ូន hCG និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យស្ត្រីមានគភ៌ធំុក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរវិលមុខក្នុងអំឡុងពេលពពោះដំបូង។
២. ការមើលថែទាំខ្លួនឯង
ស្ត្រីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិនដូចជាក្លិនអាហារជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរនេះបានយ៉ាងឆាប់រហ័ស ដូច្នេះបើស្ត្រីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យឡើយ ។
៣. អាការៈថប់ៗដង្ហើម ដកដង្ហើមមិនស្រួល និងវិលមុខ
ស្ត្រីមានគភ៌តែងមានចង្វាក់នៃការដកដង្ហើមលឿន ហើយវែង ខណៈពេលជាមួយគ្នា ស្បូនដែលពង្រីកខ្លួនតាមការរីកចម្រើនធំធាត់របស់ទារកក៏នឹងខឹតចូលទៅបៀតសួត និងក្បាំងខ្យល់របស់អ្នកមានផ្ទៃពោះ ធ្វើឱ្យទីកន្លែងដែលទទួលផ្ទុកខ្យល់អុកស៊ីហែ៊្សននៅសល់តិច ធ្វើឱ្យពេលខ្លះអ្នកមានគភ៌មានអារម្មណ៍ថា ដកដង្ហើមមិនស្រួលបាន។
៤. ការមើលថែទាំខ្លួនឯង
នៅពេលមានអារម្មណ៍ថា ដកដង្ហើមមិនស្រួល ចូរអង្គុយសម្រាក ហើយដកដង្ហើមចេញចូលយឺតៗ មួយ។ បើមានអារម្មណ៍ថារកកល់ងងឹតមុខ ហាក់ដូចជាចង់ខ្យល់គ ចូរអង្គុយចុះ ហើយឱនក្បាលចុះនៅត្រង់ចន្លោះក្បាលជង្គង់ទាំងសងខាង ដើម្បីជួយឱ្យឈាមហូរឡើងមកចិញ្ចឹមខួរក្បាលឱ្យបានកាន់តែលឿនឡើង នឹងធ្វើឱ្យស្ត្រីមានគភ៌មានអារម្មណ៍ស្រួលឡើងវិញ។ អាការនេះកើតឡើងដោយសារតែកម្រិតជាតិស្ករនៅក្នុងឈាមថយចុះ ដូច្នេះពេលមានផ្ទៃពោះចូរឧស្សាហ៍ទទួលទានអាហារបង្អែម ចម្អាបឱ្យបានញឹកញាប់ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។
៥. អាការតឹងឆ្អល់ក្នុងពោះ
អ័រម៉ូនដែលរាងកាយបញ្ចេញមកក្នុងអំឡុងពេលមានគភ៌ ហុចផលឱ្យសាច់ដុំបន្ទះបង្រួញខ្លួន ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត ជាហេតុធ្វើឱ្យស្ត្រីមានគភ៌ងាយនឹងកើតអាការឆ្អល់ណែនក្នុងពោះ រួមជាមួយមូលហេតុផ្សេងទៀតក្នុងការទទួលទានអាហារផងដែរ។
៦. ការមើលថែទាំខ្លួនឯង : អ្នកមានផ្ទៃពោះគួរទទួលទានអាហារដែលមានកាកសរសៃឱ្យបានច្រើន ដូចជា បន្លែ និងផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ពិសាទឹកឱ្យបានច្រើន ហើយបើសិនជាអាការណែនឆ្អល់ពោះនោះមានកម្រិតខ្លាំង ស្ត្រីមានគភ៌គួរតែទៅប្រឹក្សានឹងគ្រូពេទ្យដែលពិនិត្យគភ៌ ព្រោះគ្រូពេទ្យនឹងផ្តល់នូវពាក្យណែនាំបានយ៉ាងត្រឹមត្រូវអំពីអាការនេះ។
៧. អាការប្រគ្រីវកាច់ជើង : អាចបណ្តាលមកពីការខ្វះជាតិកាល់ស្យូម និងបញ្ហានៃលំហូរវិលរបស់ឈាម។
៨. ការមើលថែទាំខ្លួនឯង
ក្នុងខណ:កើតអាការប្រគ្រីវកាច់នោះ ចូរចាប់ក្តោបចុងជើងឱ្យជាប់ ហើយទាញវាមករកស្មងជើងឱ្យខ្លាំង ដើម្បីជួយយឹតសាច់ដុំបរិវេណកំភួនជើងឱ្យត្រង់ឡើងវិញ។ មិនគួរសណ្តូកជើង នៅពេលម្រាមជើងចង្អុលត្រង់ទៅខាងមុខឡើយ ព្រោះនឹងរឺតតែធ្វើឱ្យសាច់ដុំកំភួនជើងកើតអាការរឹងខ្លាំងឡើង និងកើតប្រគ្រីវកាច់កាន់តែខ្លាំងឡើងដែរ ហើយនៅពេលគេងពេលយប់ អ្នកមានផ្ទៃពោះគួរតែពាក់ស្រោមជើង ដើម្បីឱ្យចុងជើងកក់ក្តៅ វាអាចជួយកាត់បន្ថយអាការប្រគ្រីវកាច់បាន។
៩. អាការឈឺខ្នង
ស្ត្រីភាគច្រើនតែងតែមានអាការឈឺខ្នងកើតឡើងក្នុងអំឡុងពេលតាំងគភ៌។ ទាំងអស់នេះ មានមួយចំណែកបណ្តាលមកពីទំហំរបស់គភ៌ដែលចេះតែរីកធំឡើង និងទម្ងន់ខ្លួនរបស់ទារកនៅក្នុងគភ៌ដែលទៅបង្កើនកម្លាំងសង្កត់លើឆ្អឹងកងខ្នង ហុចផលឱ្យរាងកាយមិនកើតមានតុល្យភាពខាងទម្ងន់។
៩. ការមើលថែខ្លួនឯង
ដើម្បីឱ្យអ្នកមានផ្ទៃពោះមានអារម្មណ៍កាន់តែសប្បាយស្រួលខ្លួន រួចផុតពីការឈឺខ្នងនេះ ពេលអង្គុយ គួរតែមានខ្នើយមួយកល់នៅត្រង់ចង្កេះផ្នែកខាងក្រោម លើកជើងដាក់លើកូនកៅអីសម្រាប់ទ្រជើង ជាដើម។ ពេលឈរ គួរដាក់ជើងម្ខាងនៅលើកូនកៅអីទាបៗមួយ និងឧស្សាហ៍ផ្លាស់ជើង ម្តងខាងឆ្វេង ម្តងខាងស្តាំផង វានឹងជួយឱ្យអាការឈឺខ្នងបានធូរស្រាលឡើង៕
ដកស្រង់ពី៖ lareine.com