ប្រហែសមិនបានទេ! សញ្ញាព្រមានទាំងនេះស្រ្តីមានផ្ទៃពោះ មិនគួរមើលរំលង
មានការផ្លាស់ប្តូរជាច្រើន អំឡុងពេលអ្នកមានផ្ទៃពោះ ដែលជាហេតុធ្វើឲ្យអ្នកគិតថា វាជារឿងធម្មតារបស់មនុស្សស្រី ប៉ុន្តែ អ្នកគួរប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់តាមដានសុខភាពជាប្រចាំ ពីព្រោះពេលខ្លះ បម្រែបម្រួលមួយចំនួន គឺជារឿងគ្រោះថ្នាក់ ហើយវាអាចច្រឡំទៅនឹងសញ្ញាធម្មតាៗ នៃការមានផ្ទៃពោះបាន។
ប្រសិនបើអ្នកមានសញ្ញាខាងក្រោមនេះ អ្នកគួរតែទាក់ទង ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកភា្លម ដើម្បីប្រាកដថា អ្នក និងកូនក្នុងផ្ទៃ មានសុខភាពល្អ៖

- ចេះតែចុកក្នុងពោះ ហើយអាចមានលាយគ្នានឹងការក្អួតចង្អោរ
- ឈឺពោះផ្នែកខាងក្រោម (អាចមានលាយគ្នានឹងការធ្លាក់ឈាម)
- ក្តៅខ្លួនជាប់រហូត (អាចមានការឆ្លងរោគក្នុងរាងកាយ)
- ពិបាកសម្លឹងមើល ឬមានបញ្ហាភ្នែក
- ហើមដៃ ហើមជើង (អាចជាសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង)
- ឈឺក្បាល (អាចជារោគសញ្ញានៃជំងឺត្រៀមក្រឡាភ្លើង)
- ចេះតែស្រេកទឹក
- នោមញឹក នោមក្រហាយ ឬពិបាកនោម។

វាជារឿងចាំបាច់ណាស់ អំពីការមានផ្ទៃពោះរបស់អ្នក ដើម្បីដឹងថា ពេលណាជាសញ្ញាធម្មតា ហើយពេលណាជាសញ្ញាព្រមាន ដែលអ្នកគួរយកចិត្តទុកដាក់។
ដកស្រង់ពី៖ Healthtime