រវាងសម្រាលកូនដោយធម្មជាតិ និងដោយវះកាត់ តើមួយណាជាជម្រើសល្អ?

ការ​សម្រាលកូន​តាម​ធម្មជាតិ ស្រីៗ​ត្រូវ​ទ្រាំ​ទ្រនឹង​ការ​ឈឺ​ពោះ​រយៈពេល​យូរ ខណៈ​ការ​សម្រាល​ដោយ​វះ​កាត់​វិញ ម៉ាក់ៗ​មិន​ចាំបាច់​រង់ចាំ​ដល់​ពេល​ឈឺ​ពោះ​នោះ​ទេ ត្រឹម​តែ​គ្រប់​ខែ អាច​សម្រាល​បាន​ហើយ។

ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​ល្អ​ជាង​វះកាត់ តែ​បើ​ធម្មជាតិ​ទៅ​មិន​រួច យើង​កុំ​ជំទាស់ កុំ​ប្រឆាំង ក្នុង​ករណី​កូន​អត់​បង្វិល កូន​ទទឹង​ពោះ សុក​ពាំង​មាត់​ស្បូន ម្តាយ​មាន​កម្ពស់​ទាប អាង​ត្រគាក​មិន​ល្អ សុខភាព​កូន និង​ម្តាយ​ខ្សោយ ម្តាយ​ធ្លាប់​សម្រាល​ដោយ​វះកាត់​ពី​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជំងឺ​ទឹកនោម​ផ្អែម ត្រូវ​តែ​សម្រាល​កូន​ដោយ​វះ​កាត់​ហើយ។

ខាង​ក្រោម​នេះ​ជា​គុណសម្បត្តិ-គុណវិបត្តិ នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ និង​តាមធម្មជាមានដូចជា៖

Improving Childbirth in America

. ការ​សម្រាល​កូន​ដោយ​ធម្មជាតិ

គុណ​សម្បត្តិ

  • ម្តាយ​អាច​ដើរ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​បាន​ក្រោយ​សម្រាល​កូន​ប៉ុន្មាន​ម៉ោង
  • បាត់បង់​ឈាម​តិច
  • គ្មាន​ការ​ឈឺចាប់​​ដែល​បន្សល់​ដូច​វះកាត់​ឡើយ
  • សម្រាក​នៅ​ពេទ្យ​រយៈពេល​ខ្លី
  • មុខ​របួស​ឆាប់​ជា​សះស្បើយ និង​គ្មាន​ស្នាម។

គុណវិបត្តិ

  • ឈឺ​ពោះ​យូរ ម្តាយ​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺពោះ
  • អាច​ប្រឈម​មុខ​ជំងឺ​នោម​ទាស់ ឬ​ជំងឺ​ស្រុត​ស្បូន
  • ទ្វារមាស​អាច​ដាច់​រហែក​ដោយ​សារ​ការ​សម្រាល
  • រាងកាយ​ទារក​ អាច​មាន​ប៉ះ​ទង្គិច​នៅ​ពេល​ម៉ាក់ៗ​​ប្រឹង​សម្រាល ឬ​ការ​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេងៗ។
ការសម្រាលកូនដោយការវះ - វិទ្យុផ្កាឈូក Lotus Radio FM 100.5

២. ការ​សម្រាល​ដោយ​វះកាត់  

គុណសម្បត្តិ

  • មិន​ឈឺ​ពោះ​យូរ
  • កូន​កើត​ចំថ្ងៃ ឬ​ម៉ោង​ដែល​យើង​ចង់​បាន
  • កាត់​បន្ថយ​ឱកាស​ឆ្លង​ជំងឺ​ពី​ម្តាយ​ទៅ​​កូន។

គុណវិបត្តិ

  • បាត់​បង់​ឈាម​ច្រើន
  • ចាក់​ថ្នាំ​ស្ពឹក​ទៅ​មិន​ស្ពឹក អាច​មាន​ប្រតិកម្ម​នឹង​ថ្នាំ​ស្ពឹក ធ្វើ​ឲ្យ​ឈឺ​ក្បាល វិល​មុខ​ក្អួត
  • ធ្លាក់​ឈាម​ច្រើន​ក្រោយ​សម្រាល
  • ឆ្លង​រោគ រលាក​ស្រទាប់​ក្នុង​​ស្បូន
  • ខ្សោយ​ស្បូន
  • ត្រូវ​សម្រាក​ពេទ្យ​យូរ ទម្រាំ​មុខ​របួស​ធូរស្រាល
  • អាច​វះកាត់​កូន​ក្រោយៗ​ទៀត
  • មាន​ស្នាម​នៅ​លើ​ពោះ ប្រឈម​នឹង​ការ​ដាច់​ថ្នេរ បើ​មិន​ប្រយ័ត្ន។

ដកស្រង់ពី៖ Hello Health Group