ក្រោយសម្រាល ចង់បានរាងនៅតែស្អាតដូចដើម ម៉ាក់ៗកុំរំលងវិធី ៥ នេះ
ស្រីៗយើង អ្នកណាខ្លះដែលសម្រាលកូនរួចរាងនៅតែម៉ាប់ៗ មិនទាន់ស្រកគីឡូដូចដើមវិញ? បើនៅមានបញ្ហាបែបនេះមែន មកដឹងពីតិចនិកដែលម៉ាក់ៗសម្រាលអាអូនរួចហើយអាចយករាងស្អាតពីមុនបានមកវិញ។
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកម៉ាក់ក្រោយសម្រាលអាចយករាងដ៏ស្រស់ស្អាតបានត្រឡប់មកវិញបានងាយៗ៖

១. កុំញ៉ាំតាមចិត្តចង់
អ្នកម៉ាក់គួរតែផ្លាស់ប្តូររបបអាហារជាសាច់ទៅបន្លែមួយវិញទៀត ធ្វើចលនាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះវាប្រៀបដូចជាការហាត់ប្រាណ និងមិនត្រូវនៅសំកុកតែមួយកន្លែងទេ ហើយឆ្លៀតពេលហាត់ប្រាណតិចៗ ដោយមិនហ៊ានធ្វើខ្លាំង ព្រោះទើបនឹងវះកាត់សម្រាល។
២. បំបៅដោះកូន
អ្នកម៉ាក់ចង់រក្សារាងបានដូចដើម ទោះសម្រាលដោយធម្មជាតិ ឬការវះកាត់ ក៏នៅអាចបំបៅកូនដោយទឹកដោះ ហើយនេះជាវិធីមួយដែលអាចជួយឲ្យយើងឆាប់ស្រករហ័ស និងបន្តបំបៅកូនរហូតដល់ ១ ឆ្នាំជាង។
៣. ព្យាយាមធ្វើកិច្ចការផ្ទះ
ការធ្វើកិច្ចការផ្ទះបានច្រើនដូចជាបោសជូតសម្អាតផ្ទះ បោកគក់សម្លៀកបំពាក់តិចតួច ចម្អិនម្ហូប និងរឿងកំប៉ិកកំប៉ុកក្នុងផ្ទះដទៃទៀត។ ធ្វើរឿងទាំងនេះបាន នឹងជួយឲ្យយើងបានបញ្ចេញញើស និងជាតិខ្លាញ់ក្នុងខ្លួនបានមកក្រៅច្រើន។
៤. ញ៉ាំទឹកឲ្យបានច្រើន
ដូចដឹងស្រាប់ហើយថាទឹកមានគុណសម្បត្តិច្រើនយ៉ាងណាស់ មិនថាតែសម្រាប់អ្នកសុខភាពធម្មតាប៉ុណ្ណោះទេ ស្រីៗទើបសម្រាលកូនក៏ជួយបានច្រើនដែរ។ ទឹកអាចជួយសម្អាតជាតិខ្លាញ់ និងជាតិពុលពីក្នុងខ្លួន។
៥. ទឹកក្ដៅឧណ្ហៗ
ក្រោយសម្រាលកូនរួច ស្រីៗយើងគួរតែផឹកទឹកក្ដៅឧណ្ហៗឲ្យបានច្រើន និងរយៈពេលយូរ ព្រោះវាជួយឲ្យក្បាលពោះឆាប់រាបស្មើ និងរួមតូចឡើងវិញបាន។ ជាពិសេសក្រោយក្រោកពីគេងភ្លាម ត្រូវផឹកទឹកក្ដៅឧណ្ហៗ ឬលាយជាមួយទឹកឃ្មុំ ដើម្បីជួយផ្សះមុខរបួសផ្សេងៗ។
ដកស្រង់ពី៖ Hello Health Group