ងាយណាស់ម៉ាក់! ចង់ផ្តាច់ដោះកូន វិធីទាំងនេះជួយបានលឿនណាស់

កូនខ្លះ ស្រួលផ្ដាច់ដោះ ឯខ្លះទៀត ពិបាកណាស់។ ថ្ងៃនេះយើងនឹង​ណែ​នាំ​វិធី​ផ្តាច់​ដោះ​កូន ដែលជាកង្វល់របស់អ្នកម៉ាក់គ្រប់រូប។ នៅពេលមានវ័យ ២ឆ្នាំ អាចឈានដល់ដំណាក់កាលឈប់បៅទឹកដោះ តែក៏នៅមានក្មេងមួយចំនួននៅបៅទឹកដោះដែរ ដែលជាហេតុធ្វើឱ្យ​អ្នកម្ដាយមាន​ការពិបាក។

តើគួរធ្វើដូចម្តេចដើម្បីផ្តាច់ទឹកដោះកូនបាន?

នៅខាងក្រោមនេះលោកអ្នកនឹងទទួលបានចំណេះដឹងបន្ថែមមួយចំនួនអំពីវិធីផ្តាច់ការបំបៅដោះកូនដូចខាងក្រោម៖

The Pain-Free Way to Stop Breastfeeding an Infant or Toddler

១. អ្នកគួរតែចាប់ផ្តើមកាត់បន្ថយចំនួនក្នុងការឲ្យកូនបៅ ដោយអាចកាត់ចំនួនពីមួយទៅពីរដង ហើយប្តូរឲ្យកូនញ៉ាំទឹកដោះគោម្សៅជំនួស ឬញ៉ាំអាហារបំប៉នផ្សេងៗជំនួសវិញ។ យកល្អអ្នកគួរតែកាត់បន្ថយពេលថ្ងៃសិន ទើបចាប់ផ្តើមបន្ថយពេលយប់។

២. នៅពេលដែលកូនមិននឹកឃើញរកដោះអ្នកបៅ អ្នកមិនគួររំលឹកឡើយ។ ប៉ុន្តែបើកូនចង់បៅ អ្នកក៏មិនគួរបដិសេធដែរ ដោយអ្នកអាចច្របាច់ដាក់កែវ ឬដបឲ្យគេញ៉ាំ។ ការធ្វើបែបនេះ ដើម្បីឲ្យគេអាចឃ្លាតពីដោះអ្នកបាន។

Free Photo | Breastfeeding blonde baby. close-up head portrait

៣. អ្នកមិនគួរទម្លាប់ឲ្យកូនបៅមុនពេលគេងឡើយ ព្រោះនេះជាទម្លាប់ដែលពិបាកផ្តាច់ណាស់។ ដូចនេះ បើកូនគេងដល់ពាក់កណ្តាលយប់ ហើយគេរកដោះអ្នកបៅ អ្នកគួរតែឲ្យក្បាលដោះជ័រដល់គេ ហើយពរគេលួងឲ្យគេគេងបន្ត ទើបអាចផ្តាច់បានងាយ។ ការសាងទម្លាប់ល្អក្នុងការគេងបែបនេះ នឹងអាចជួយកូនឲ្យឆាប់ផ្តាច់ដោះបាន។

៤. ក្នុងដំណាក់កាលផ្តាច់ទឹកដោះនេះ អ្នកគួរតែកំដរកូនឲ្យបានច្រើន ទើបអាចធ្វើឲ្យកូនមានអារម្មណ៍សុវត្ថិភាព ថែមទាំងអាចធ្វើឲ្យកូនទទួលបានការស្រឡាញ់បានគ្រប់គ្រាន់។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ ដើម្បីជួយកូនឲ្យឆាប់ផ្តាច់ទឹកដោះបាន៕

ដកស្រង់ពី៖ Hello Health Group