ពពោះត្រូវដឹង! ពេលឆ្លុះអេកូម្តងៗ ម៉ាក់ៗត្រូវមើលលើ ៣ ចំណុចសំខាន់ៗនេះ

នៅ​ពេល​​ពពោះ យើង​មិន​អាច​ដឹង​​ទេ​ថា កូន​នៅ​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ ឬ​មិន​ល្អ បាន​ដោយ​ភ្នែក​ទទេ​ឡើយ លុះ​ត្រា​តែ​ពិនិត្យ​អេកូ​សាស្ត្រ​ ទើប​អាច​ដឹង​ពី​សុខភាព​កូន​បាន។ ជាទូទៅ នៅ​ពេល​​ពិនិត្យ​អេកូ​សាស្ត្រ​ដើម្បី​ឲ្យ​ដឹង​ពី​សុខភាព​កូន។

នៅ​លើ​​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​អេកូ​ទារក​ក្នុង​ផ្ទៃ​សំខាន់​ណាស់ មិន​អាច​ខ្វះ​បាន សម្រាប់​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​ផ្នែក​សម្ភព។

នៅ​ពេល​​ពិនិត្យ​មើល​អេកូ​សាស្ត្រ​ទារក​ក្នុង​ផ្ទៃ គឺ​ត្រូវ​ទាម​ទារ​ឲ្យ​ពិនិត្យ​ទៅ​លើ​៣ចំណុច​សំខាន់ៗ​ដូច​ជា៖

Why do I need a growth scan? - BabyCenter India

១.​ ពិនិត្យ​ដើម្បី​រក​អាយុ​គភ៌ និង​កាល​បរិច្ឆេទ​គ្រប់​ខែ
ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់ ចាំ​បាច់​គួរ​ពិនិត្យ​នៅ​ពេល​គភ៌​មាន​អាយុ​ពី ១១ ទៅ​១៩​សប្ដាហ៍ ជា​ការ​ពិនិត្យ​ដែល​ផ្ដល់​ភាព​ច្បាស់​លាស់​ជាង​គេ ហើយ​ម៉ាក់​ៗ​ត្រូវ​ចង​ចាំ​នូវ​កាល​បរិច្ឆេទ​គ្រប់​ខែ​រហូត​ដល់​ពេល​សម្រាល​កូន។

២.ពិនិត្យ​កាយ​សម្បទា​ទារក​ក្នុង​ផ្ទៃ
ម៉ាក់ៗ​ពពោះ​គួរពិនិត្យ​នៅ​សប្ដាហ៍​ទី​២២ ដល់ ២៤ ជា​ពេល​វេលា​សម​ស្រប​ដែល​អាច​ឲ្យ​យើង​ពិនិត្យ​បាន​ងាយ​ស្រួល ព្រោះ​សរីរាង្គ​ទារក​ធំ​ល្មម និង​បរិស្ថាន​ជុំ​វិញ​ទារក​មាន​សភាព​ស្រឡះ​ល្អ។ ការ​ពិនិត្យ​មុន ឬ​ក្រោយ​ពេល​សប្ដាហ៍​ទី២២ ដល់​សប្ដាហ៍​ទី​២៤ មាន​លក្ខណៈ​ពិបាក និង​មិន​សព្វ​ជ្រុង​ជ្រោយ។ ៨០%​នៃ​ជំងឺ​របស់​ទារក​ក្នុង​ផ្ទៃ ត្រូវ​បាន​ពិនិត្យ​ឃើញ ដោយ​សារ​ការ​ធ្វើ​អេកូ​សាស្ត្រ​នេះ​ឯង។

៣.ពិនិត្យ​វាយ​តម្លៃ​ការ​សម្រាល
ការ​ពិនិត្យ​អេកូ​ត្រូវ​ធ្វើ​ឡើង​នៅ​ចន្លោះ​ពី​៣២​-៣៤​សប្ដាហ៍ ព្រោះ​អាច​ឲ្យ​យើង​ដឹង​ពី​ទម្រង់ ទំហំ ទម្ងន់​របស់​ទារក ទីតាំង​សុក និង​បរិមាណ​ទឹក​ភ្លោះ​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធទៅ​នឹង​លទ្ធភាព​នៃ​ការ​សម្រាល​កូន។

What to Expect at Your First Ultrasound | Parents

ការ​ពិនិត្យ​អេកូ​ធ្វើ​ឡើង​យ៉ាង​តិច​៣​ដង អំឡុង​ពេល​ពពោះ​រហូត​ដល់​គ្រប់​ខែ ក្នុង​ករណី​ការ​វិវត្តន៍​របស់​ផ្ទៃពោះ​ធម្មតា ផ្ទុយ​ពី​នេះ ការ​ពិនិត្យ​អេកូ​ត្រូវ​ធ្វើ​ឡើង​បន្ថែម​ទៀត តាម​ការ​តាម​ដាន​របស់​គ្រូពេទ្យ​ជំនាញ ទៅ​តាម​ករណី​ដែល​បាន​ជួប​ប្រទះ។ ក្នុង​ការ​ពិនិត្យ​អេកូ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​​ម្ដាយ និង​ទារក​ឡើយ

ដកស្រង់ពី៖ Hello Health Group