ម៉ាក់ៗគ្រប់ខែជិតសម្រាល គួរប្រយ័ត្នប្រយែងរឿងទាំងនេះបើមិនចង់មានគ្រោះថ្នាក់
កាន់តែកៀកថ្ងៃសម្រាលកូនម៉ាក់ៗរឹតតែត្រូវប្រយ័ត្នប្រយែងខ្លួន ចៀសវាងធ្វើរឿងមួយចំនួននាំឲ្យប៉ះពាល់កូនក្នុងផ្ទៃ។
រឿងគ្រោះថ្នាក់មួយចំនួន ដែលម៉ាក់ៗគ្រប់ខែគួរតែប្រុងប្រយ័ត្នមានដូចជា៖
- កុំឈរយូរពេក ព្រោះអាចនាំឲ្យវិលមុខដួល
- កុំធ្វើការនៅក្រោមកម្ដៅថ្ងៃ នាំឲ្យងងឹតមុខ
- ប្រយ័ត្នប្រយែងចំណីអាហារផ្អាប់ ព្រោះនាំឲ្យឈឺពោះ ឬរាករូស
- កុំអង្គុយលើកៅអី អង្រឹង ឬគ្រែចាស់ៗ ខ្លាចបែកបាក់ ដាច់រហែកនាំឲ្យគ្រោះថ្នាក់
- កុំឡើងចុះកន្លែងខ្ពស់តែម្នាក់ឯង
- កុំធ្វើការងារលីសែងធ្ងន់ធ្ងរ លើសកម្លាំង
- កុំអង្គុយធ្វើការតែមួយកន្លែងរយៈពេលច្រើនម៉ោង
- កុំដើរហើរផ្លូវឆ្ងាយ
- កុំស្លៀកពាក់រឹបតឹងពេក ព្រោះពិបាកក្នុងការដង្ហើម
- ប្រយ័ត្នប្រយែងកន្លែងមានទឹក ព្រោះអាចរអិលដួល
ម៉ាក់ៗត្រូវញ៉ាំអាហារល្អៗដែលមានតុល្យភាពចំពោះសុខភាព ដើម្បីចៀសវាងការខ្វះ ឬលើសឈាម និងជំងឺទឹកនោមផ្អែម។ មួយវិញទៀតត្រូវឧស្សាហ៍ដើរឲ្យបានច្រើន ដើម្បីឲ្យកូនក្នុងផ្ទៃសំយុងក្បាលចូលអាងត្រគាក និងងាយស្រួលពេលសម្រាល។
ដកស្រង់ពី៖ Hello Health Group