ដឹងហើយពិតជារំភើប! ក្នុងផ្ទៃអាយុប៉ុននេះអាចស្ដាប់ឮ ប៉ាម៉ាក់និយាយយ៉ាងសប្បាយ

ម៉ាក់​ប៉ា​ច្បាស់​ជា​មិន​ដឹង​ទេ​ថា ត្បិត​កូន​នៅ​ក្នុង​ផ្ទៃ​ក៏​ពិត​មែន តែ​គេ​អាច​ស្ដាប់​ឮ​សំឡេង​ពី​ក្រៅ​បាន។ ដូចនេះ​ហើយ​បាន​ជា​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃ ហើយ​ម៉ាក់​ៗ​ត្រូវតែ​សប្បាយ​ចិត្ត​ជានិច្ច​ទើប​កូន​កើត​មក​មាន​ភាព​រីករាយ។

ខាងក្រោមនេះប៉ាម៉ាក់នឹងបានជ្រាបច្បាស់អំពីវ័យដែលកូនអាចស្តាប់លឺពីក្នុងពោះរបស់ម៉ាក់៖

Man listening to pregnant woman's belly, smiling – Stockphoto

អំឡុង​ពេល​ពពោះ ៤-៦ ខែ​ពួកគេ​អាច​ចាប់ផ្ដើម​ឮ​សំឡេង​ផ្សេង​ៗ​ប្រសិនបើ​ប៉ា​និយាយ​នៅ​ក្បែរ​ ឬ​សំឡេង​ឮៗ ដូចនេះ​ហើយ​យើង​អាច​និទាន​រឿង និយាយ​ពាក្យ​ក្នុង​ចិត្ត ហៅ​ឈ្មោះ និង​ជជែក​គ្នា​លេង​ជាមួយ​កូន​បាន ដើម្បី​កុំឲ្យ​ពួកគេ​អផ្សុក បង្កើន​បញ្ញា និង​បង្កើន​ភាព​ស្និទ្ធស្នាល។

កត្តា​នេះ​ហើយ ទើប​ពេល​ម៉ាក់​ៗ​ពពោះ​មិន​គួរ​ទទួល​បាន​ពាក្យ​គំរាមកំហែង និង​សម្លុត ព្រោះ​វា​ប៉ះពាល់​ដល់​កូន​ដូច​គ្នា។ មួយ​វិញ​ទៀត​ការ​ដែល​ទុក​ម៉ាក់​ៗ​ចោល​ឲ្យ​នៅ​ម្នាក់ឯង​ទទួល​រង​ភាព​ឯកា និង​បាក់​ទឹកចិត្ត​ពិតជា​មិន​ល្អ​ឡើយ។

ប្រសិនបើប៉ាម៉ាក់ឧស្សាហ៍និយយាលេងជាមួយកូនឪ្យបានច្រើនៗ នៅ​ពេល​កូន​កើតមក គឺ​កូន​នឹងផ្ដល់​ស្នាម​ញញឹម​ដ៏​ផ្អែម​ត្រជាក់​ដល់​ក្រអៅ​បេះដូង ពេល​ឮ​សំឡេង​លោក។

Listen To Belly Stock Video Footage | Royalty Free Listen To Belly Videos |  Pond5

មួយ​វិញ​ទៀត​កូនក្នុងវ័យនេះ​ចង់​ដឹង​ចង់​ឮ​ពី​បរិស្ថាន​ខាង​ក្រៅ ដូច្នេះ​យើង​ត្រូវ​ថ្នម​សំឡេង និង​មិន​គួរ​បញ្ចេញ​សំឡេង​ទ្រគោះ​បោះបោក។ ដើម្បី​ឲ្យ​កូន​កាន់តែ​កូន​ឆ្លាស​វៃ ពេល​នៅ​ក្នុង​ពោះ​យើង​អាច​បើក​តន្ត្រី​ផ្សេង​ៗ ដើម្បី​ឲ្យ​កូន​បាន​ស្ដាប់​ឮ។

ដកស្រង់ពី៖ Hello Health Group