ត្រៀមចិត្តឲ្យហើយទៅ ! ស្ត្រីពពោះស្ថិតក្នុងករណីទាំង ៥ នេះពេទ្យមិនឲ្យទុកទេ
ប្រសិនបើគភ៌ស្ថិតនៅក្នុងករណីទាំងនេះ ម៉ាក់ៗកំពុងតែពពោះគួរត្រៀមចិត្តឲ្យហើយទៅ ព្រោះពេទ្យមិនអាចបន្តទុកទៀតឡើយ។
ករណីខ្លះបើនៅបន្តទុក អាចបណ្ដាលឲ្យយើងមានគ្រោះថ្នាក់ធ្ងន់ធ្ងរមានដូចជា៖
១. គភ៌មិនប្រក្រតី
ប្រសិនបើគ្រូពេទ្យពិនិត្យឃើញថា កូនក្នុងផ្ទៃមិនអាចលូតលាស់ គ្មានអវយវៈពេញលេញ ទឹកដក់ក្នុងខួរក្បាល ជំងឺដោនស៊ីនដ្រូ មានក្បាលធំ អត់ខួរក្បាល គ្រឿងក្នុងលាតចេញមកក្រៅ ឬហ្សែនខុសធម្មតាជាដើម គឺតម្រូវឲ្យយកចេញតែម្ដង។
២. ម៉ាក់ៗបង្ករោគ
ក្នុងករណីដែលម៉ាក់ៗមានឆ្លងមេរោគមួយចំនួនដូចជា អុតស្វាយ កញ្ជ្រឹល ស្អូច ជំងឺតុកសូប្លាសម៉ូសុីស គ្រូពេទ្យមិនតម្រូវឲ្យទុកកូនតទៅទៀតដែរ។
៣. គភ៌ក្រៅស្បូន
ត្រូវតម្រូវឲ្យវះកាត់ជាបន្ទាន់ ព្រោះគភ៌មិនអាចលូតលាស់បានឡើយ ហើយបើគភ៌វិវត្តធំទៅៗអាចបណ្ដាលឲ្យបែកហូរឈាមពេញពោះ ហើយម៉ាក់ៗអាចនឹងស្លាប់ប្រសិនបើទុករហូតដល់ដំណាក់កាលធ្ងន់ធ្ងរ។
៤- កូនពង
ចំពោះម៉ាក់ៗដែលមានប្រភេទកូនពង កើតពីលទ្ធផលភាពមិនប្រក្រតីនៃការបង្កកំណើត ក៏ពេទ្យឲ្យយកចេញដែរ។ កូនពង គឺជាកញ្ចុំតូចៗជាច្រើនប្រៀបដូចជាចង្កោមផ្លែទំពាំងបាយជូរ។
៥- គភ៌ស្លាប់ក្នុងស្បូន
នុងករណីនេះ ម៉ាក់ៗគឺត្រូវតែយកកូនចេញភ្លាមៗតែម្ដង ព្រោះបើទុកយូរអាចប៉ះពាល់ចំពោះសុខភាពម្តាយ ឬអាចគ្រោះថ្នាក់បាត់បង់ជីវិតម្តាយ។
ដកស្រង់ពី៖ Hello Health Group