ស្ទើរមិនគួរឪ្យជឿ! ​ទារក​គេង​ក្នុង​អង្រឹង​ប៉ះពាល់ខ្លាំងណាស់

ម្តាយ​ជាច្រើន​មាន​ទម្លាប់​ឱ្យ​កូន​គេង​នៅក្នុង​អង្រឹង ដោយ​គិត​ពួកគេ​នឹង​គេង​លក់​ស្រួល​។ ទោះជា​យ៉ាងណាក៏ដោយ គ្រូពេទ្យ​កុមារ​ជឿថា​សកម្មភាព​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ដោយសារ​មូលហេតុ​ដូចខាងក្រោម ៖

១. លលា​ដ៏​ក្បាល​ទារក​ងាយ​នឹង​វៀច​
នៅពេលដែល​ទារក​គេង​អង្រឹង ជារឿយៗ​ផ្អៀង​ក្បាល​ទៅ​ម្ខាង​បណ្តាលឱ្យ​លលា​ដ៏​ក្បាល ត្រូវបាន​រំកិល​ទៅ​ម្ខាង និង​មិន​ស្មើគ្នា​។ ម្តាយ​ជាច្រើន​រក​ដំណោះស្រាយ​ដោយ​ដាក់​កូនៗ នៅលើ​ខ្នើយ ប៉ុន្តែ​នេះ​អាចធ្វើឱ្យ​ទារក​ពិបាក​ដកដង្ហើម​ហើយ​កញ្ចឹងក​រមួល​។ ម្ដាយ​គួរ​ចងចាំ​ថា ទារក​ត្រូវការ​គេង​នៅលើ​ផ្ទៃ​រាបស្មើ ដើម្បី​ធានាថា​ក្បាល និង​ខ្នង​ត្រូវបាន​តម្រឹម​តាម​រាង​ឆ្អឹងខ្នង​។

២. ​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​
ម្តាយ​ជាច្រើន ឱ្យ​កូនតូច​គេង​អង្រឹង​ដោយ​យល់ថា គាត់​នឹង​គេង​លក់​ស្រួល និង​បានយូរ​។ តាមពិត​វិធី​នេះ​មិនល្អ​ទេ គឺ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ជាច្រើន ព្រោះថា​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារ​ក​ទើបនឹង​កើត​មិនទាន់​រឹងមាំ ដូច​មនុស្ស​ធំ​នៅឡើយ​។ រំ​ញ័រ​ខ្លាំង​ពេល​ម្តាយ​យោលអង្រឹង គឺ​ប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​ទារក​។ ការប៉ះពាល់​នឹង​ស្ថានភាព​នេះ​យូរ​អាច​បណ្តាលឱ្យមាន​រោគសញ្ញា​ញ័រ ដែលជា​ប្រភេទ​នៃ​ការរង​របួស​ខួរក្បាល​។ នៅពេលដែល​កុមារ​ប៉ះពាល់​ធ្ងន់ធ្ងរ នឹង​បណ្តាលឱ្យមាន​ពិការភាព​បញ្ញា ពិការភាព​ភាសា ជំងឺឆ្កួតជ្រូក និង​ពិការភ្នែក​ជាដើម​។

៣. ធ្វើឱ្យ​កុមារ​ភ័យ​
ពេលខ្លះ​អ្នក​ម្តាយ​មានការ​យល់ច្រឡំ​ថា​កូនៗ ចូលចិត្ត​គេង​អង្រឹង ហើយ​បង្ខំ​ឲ្យ ដេក​ក្នុង​អង្រឹង​។ ទារក​ទើបនឹង​កើត​ដេក​នៅក្នុង​អង្រឹង​ហើយ​ត្រូវបាន​យោល ដែល​ធ្វើឱ្យ​រាងកាយ​ទារក​ហត់​ទើប​ដេកលក់​។ ទោះបីជា​ទារក​កំពុង​ដេកលក់​ក៏ដោយ ទារក​តែងតែ​ស្ថិតក្នុង​ស្ថានភាព​ភ័យខ្លាច​។ នោះ​ក៏​ជា​មូល​ហេតុដែល​ទារក​ឧស្សាហ៍​ភ្ញាក់ យំ និង​អោបដៃ​ដូចជា​ព្យាយាម​តោង​។ វា​ប្រាកដ​ណាស់​ថា​ខួរក្បាល​របស់​ទារក​នឹងរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត​។

Baby sleep quiet into hammock Photograph by Andrey Burkov

. ​ផលប៉ះពាល់​អវិជ្ជមាន​លើ​ឆ្អឹងខ្នង​និង​ឆ្អឹងជំនីរ​
ដោយសារតែ​អង្រឹង​មិនមែនជា​ផ្ទៃរាប​ស្មើ​ទេ នៅពេលដែល​ដេក​នៅក្នុង​អង្រឹង​ឆ្អឹងខ្នង​របស់​ទារក​នឹងមិន​ត្រូវបាន​ទ្រទ្រង់​ទេ ដូច្នេះ​វា​ងាយ​នឹង​កោង​។ នេះ​គឺ​ដោយសារតែ​ឆ្អឹងខ្នង​របស់​ទារ​កនៅ​ទន់ មិនមាន​កំពស់​គ្រប់គ្រាន់​ដូច​មនុស្សពេញវ័យ​។ ក្រៅពីនេះ នៅពេល​ឆ្អឹង​កង​ខ្នង​កោង នឹងធ្វើ​ឱ្យ​ក្មេង​ពិបាក​ដកដង្ហើម ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មុខងារ​របស់​សរីរាង្គ ដូចជា​បេះដូង សួត ។​ល​។

៥. ប្រព័ន្ធ​ប្រសាទ​លូតលាស់​មិនបាន​ពេញលេញ
ការ​ដេក​នៅក្នុង​អង្រឹង​នឹងធ្វើ​ឱ្យ​កុមារ​មានការ​លំបាក​ក្នុង​ការរៀន​ធ្វើ ចលនា​ដូចជា​ការ​លូន វារ ក្រឡាប់ អង្គុយ វ​ជាដើម​។ ប្រព័ន្ធ​ប្រសាទ ដែល​លូតលាស់​មិនបាន​ពេញលេញ​បែបនេះ ធ្វើឱ្យ​ទាំ​រក​មិន​រស់​រវើក កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ទទួល​ដឹង​។​

​នៅពេលដែល​ដេក​នៅក្នុង​អង្រឹង ជើង​, ដៃ​, ក្បាល​, ក ទារក ជា​ញឹកញាប់​កោង មិន​កម្រើក ធ្វើឱ្យ​កុមារ​ងាយ​នឹង​កើត​ជំងឺ​ឈាម​រត់​នៅ​ចំណុច​ជាក់លាក់​មួយ​។ នេះ នាំឱ្យមាន​ចលនា​ឈាម​រត់​មិន​ទៀងទាត់ សាច់ដុំ និង​ខួរក្បាល​មិន​លូតលាស់​៕​

ដកស្រង់ពី៖ Health.com