ប្រសើរណាស់! ៥ ចំណុចជួយម៉ាក់ៗកាត់បន្ថយអាការៈអស់កម្លាំងពេលមានផ្ទៃពោះ
ស្រីៗពពោះតែងជួបអាការៈអស់កម្លាំងជាញឹកញាប់ នេះក៏ដោយសារតែបម្រែបម្រួលអ័រម៉ូន ហើយត្រូវបែងចែកអាហារទៅចិញ្ចឹមកូនតាមរយៈទងសុកជាហេតុ ធ្វើឲ្យប្រព័ន្ធការពារ និងប្រព័ន្ធឈាមរត់ចុះខ្សោយ។
ដើម្បីកាត់បន្ថយអាការៈអស់កម្លាំង ម៉ាក់ៗអនុវត្តតាម ៥ ចំណុចខាងក្រោមនេះ៖
១. សម្រាកឲ្យបានច្រើន
ស្រីៗពពោះមានសុខភាពខ្សោយ ត្រូវការគេងឲ្យបានគ្រប់គ្រាន់ សម្រាកឲ្យបានច្រើន មិនត្រូវធ្វើការហួសកម្លាំង អង្គុយ ឬឈរយូរពេកទេ។
២. ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកឲ្យច្រើន ពិសេសនៅពេលថ្ងៃ ដើម្បីជួយបំពេញកង្វះជាតិទឹកពេលមានផ្ទៃពោះ ឯរាងកាយក៏មានកម្លាំងជាងមុន។
៣. ញ៉ាំអាហារសម្បូរជីវជាតិ
ពេលពពោះគ្រាប់ឈាមក្រហមត្រូវចុះខ្សោយ ចំណីអាហារដែលញ៉ាំចូល ត្រូវយកទៅចិញ្ចឹមមនុស្ស ២ នាក់ អ្វីៗទាំងអស់ត្រូវចែកឲ្យកូន អ៊ីចឹងហើយម៉ាក់ៗត្រូវញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងជ្រើសរើសអាហារណាដែលល្អ សម្បូរជីវជាតិ ពិសេសជាតិដែកឲ្យបានច្រើន រួមជាមួយការញ៉ាំថ្នាំគ្រាប់ជាតិដែក ជួយដល់សុខភាពម្តាយ និងគភ៌។
៤. ញ៉ាំអាហារតិចៗ តែច្រើនដង
ទោះបីជាឃ្លានខ្លាំងយ៉ាងណាក៏ដោយ ម៉ាក់ៗមិនត្រូវញ៉ាំច្រើន និងបង្ខំនោះទេ ត្រូវញ៉ាំតិចៗ តែញ៉ាំឲ្យបានច្រើនដងវិញទើបល្អ។
៥. ធ្វើចលនាសន្សឹមៗពេលក្រោយពីដេក
មានពោះពុង ពេលងើបពីគេងគ្រូពេទ្យណែនាំឲ្យងើបដោយសន្សឹមៗ និងត្រូវងើបទៅខាងស្តាំ ដោយច្រត់ដៃដើម្បីទប់លំនឹង។
ដកស្រង់ពី៖ Hello Health Group