សំខាន់ណាស់! វិធីបំបៅកូនដោយទឹកដោះ ម៉ាក់ៗថ្មីថ្មោងត្រូវចេះ
ម៉ាក់ៗថ្មីថ្មោង ហើយមានគម្រោងបំបៅកូនដោយទឹកដោះ គួរតែរៀនពីរបៀបបំបៅកូនឲ្យហើយ ព្រោះថាពេលនោះមកដល់យើងអាចផ្ដល់ភាពងាយស្រួលបានខ្លះ។
ខាងក្រោមនេះគឺជាតិចនិកមួយចំនួនដែលអ្នកម៉ាក់ថ្មីថ្មោងត្រូវដឹង៖

១. គួរតែគេងបំបៅដោះកូនដោយផ្អៀងខាងឆ្វេង និងស្ដាំឆ្លាស់គ្នា កុំឲ្យកូនបៅតែម្ខាងៗ។
២. ប្រសិនបើមិនចេះបំបៅដោះកូនដោយគេងទេ អាចអង្គុយបានតែត្រូវឲ្យកូនដេកឲ្យក្បាលខ្ពស់ជាងគូទ និងចៀសវាងដាក់កូនឲ្យកោងខ្លួន។
៣. ម៉ាក់ៗខ្លះអាចពិបាកបីកូនដាក់លើភ្លៅ ដូចនេះអាចទិញខ្នើយសម្រាប់បំបៅបាន ដោយខ្នើយមានរូបរាងចំណិតព្រះចន្ទ និងលើកកូនដាក់លើនោះ និងដាក់ដោះចូលមាត់ជាការស្រេច។
៤. ពេលកូនបៅកុំប្រឡែងលេង ព្រោះអាចនាំឲ្យឈ្លក់ទឹកដោះចូលបំពង់ខ្យល់។
៥. ក្នុងករណីកូនឈ្លក់ ត្រូវផ្អាកការបំបៅសិន។

៦. កុំយកមុខទារកផ្អឹបជាប់ដោះ ព្រោះនាំឲ្យកូនថប់ខ្យល់ដកដង្ហើម។
៧. បើកូនមិនចង់បៅ កុំបង្ខំ ឲ្យកូនបៅតាមសម្រួល ទើបមិនឈ្លក់។
៨. កុំបំបៅកូនពេលគេង។
៩. ពេលទារកបៅរួច លើកអង្គុយ រួចទះខ្នងខាងក្រោមជិតគូទថ្នមៗ ដើម្បីកុំឲ្យភើ ឬក្អែរមកវិញ។
ដកស្រង់ពី៖ Hello Health Group