ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះនឹងស្មានមិនដល់

តាម​ចាស់ៗ​បុរាណ​យើង អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ហាត់​ប្រាណ​លើក​ដៃ​លើក​ជើង ច្រងេងច្រងាង​ទេ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​គភ៌។ ប៉ុន្តែ បើ​តាម​គ្រូពេទ្យ ទោះ​ម៉ាក់ៗ​ពពោះ​ក៏​ដោយ ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ ដើម្បី​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ ហើយ​បើ​ម៉ាក់ៗ​ហែល​ទឹក​ពេល​ពពោះ ច្បាស់​ជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន។

ខាងក្រោមនេះជាអត្ថប្រយោជន៍​នៃ​ការ​ហែល​ទឹក​ពេល​ពពោះដូចជា៖

  • ជួយ​សម្រួល​ដល់​អាការៈ​ចង្អោរ
  • ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់ និង​ការពារ​ឡើង​កម្ដៅ
  • កាត់​បន្ថយ​សម្ពាធ​ក្បាល​ពពោះ និង​ចង្កេះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ស្រាល​ខ្លួន​ជាង​មុន
  • ធ្វើ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង
  • បំបាត់​អាការៈ​ហើមដៃ ហើមជើង និង​មិន​ស្រណុក​ស្រួលលើរាងកាយ
  • ពង្រឹង​សាច់​ដុំ​ពោះ
  • ទប់ស្កាត់កើតជំងឺ ចន្លោះសាច់ដុំពោះចំហ
  • សម្រួល​អាការៈ​ឈឺ​ចុក​ចាប់​ឆ្អឹង​ខ្នង
  • ជួយ​សម្រួល​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង
  • ជួយ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​បាន​ស្រួល

ម៉ាក់ៗ​ពពោះ​ច្បាស់​ជា​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន និង​គភ៌​ហើយ តែ​ការ​ហែល​ទឹក​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ណា​មួយ​គួរ​ឲ្យ​បារម្ភ​នោះទេ ពោល​គឺ​ការ​ហែល​ទឹក​ពេល​ពពោះ​មាន​សុវត្ថិភាព ​ម៉ាក់​ៗ​អាច​ជ្រើស​វា​ជា​ទម្លាប់​ហាត់​ប្រាណ​បាន។

ការ​ហែល​ទឹក​ពេល​ពពោះ​មិន​បង្ក​គ្រោះ​ថ្នាក់ ថែម​ទាំង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ម៉ាក់ៗ​ទៀត។ លើស​ពី​នេះ បើ​ម៉ាក់ៗ​ចូល​ចិត្ត​ហែល​ទឹក ម៉ាក់ៗ​អាច​ហែល​ទឹក​តាំង​ពី​ត្រី​មាស​ទី១ ដល់​ត្រី​មាស​ទី៣ ព្រោះ​វា​មាន​សុវត្ថិភាព ម៉ាក់ៗ​អាច​ហែល​បាន​គ្រប់​ត្រីមាស។

  • ផ្ទុយ​ទៅ​វិញម៉ាក់ៗ​ប្រុង​ប្រយ័ត្ន​បន្ថែម​នៅ​ពេល​ដើរ​កន្លែង​សើម ឬ​មាត់​អាង​ហែល​ទឹក ដើម្បី​ចៀសវាង​ការ​រអិល បណ្ដាល​ឲ្យ​ម៉ាក់ៗ​ដួល​អុក​គូទជាដើម។

ដកស្រង់ពី៖ Hello Health Group