ដឹងមុនល្អណាស់! ទារកចាប់ពីកើតភ្លាមរហូតដល់ ២ ឆ្នាំ គួរឲ្យគេងប៉ុន្មានម៉ោង?
ម៉ាក់ៗជាច្រើនមានចម្ងល់ទាក់ទិននឹងម៉ោងគេងរបស់កូន ព្រោះកូនខ្លះគេងច្រើនជាងម៉ឹម ឬកូនខ្លះទៀតម៉ឹមច្រើនជាងគេង។
ពេលនេះយើងនឹងបង្ហាញពីម៉ោងគេងត្រឹមត្រូវរបស់ទារកទើបនឹងកើតភ្លាមរហូតដល់កូនមានអាយុ ២ឆ្នាំ៖
- ទារកទើបកើត-៣ខែ គួរឲ្យគេង ១៤ ទៅ ១៧ ម៉ោង/ថ្ងៃ
- ទារកអាយុចន្លោះ ៤-១១ខែ គួរឲ្យគេង ១២ ទៅ ១៦ ម៉ោង/ថ្ងៃ
- ទារកអាយុ ចន្លោះ ១២- ១៦ខែ គួរឲ្យគេង ១០ ទៅ ១២ ម៉ោង/ថ្ងៃ
- ទារកអាយុ ១៧-២៤ខែ គេងឲ្យបាន ១០ ម៉ោង/ថ្ងៃ
ក្មេងទើបកើតគេង ២ ឬ ៣ម៉ោងត្រូវលើកមកបំបៅម្ដង បើទោះ ជាកូនមិនឃ្លានក៏ដោយ។ មួយវិញទៀត នៅការម៉ឹមតែមួយមុខមិនអាចជួយឲ្យសុខភាពកូនរឹងមាំឡើយទាល់តែគេងបានគ្រប់គ្រាន់តាមតម្រូវការដែរទើបទារកលូតលាស់បានល្អ។
ក្មេងទើបកើតគេងយូរណាស់ហើយវ័យកាន់តែធំ ការគេងក៏ចាប់ផ្ដើមបន្ថយបន្តិចម្ដង ៗ រហូតដល់អាយុ២ ឆ្នាំ ក្មេងខ្លះលែងចង់គេងថ្ងៃហើយ ឬគេងតែម្ដងប៉ុណ្ណោះ រហូតដល់យប់ទើបចូលគេងដូចមនុស្សធំ។ ប៉ុន្តែមិនគួរទម្លាប់ឲ្យកូនចូលគេងយប់ជ្រៅម៉ោង១០ ឬម៉ោង១១ ឡើយព្រោះចូលគេងវេលានោះកូនគេងមិនស្កប់ទេ យ៉ាងច្រើនត្រឹមម៉ោង៨ ឬយូរបំផុត ៩យប់ ដោយមុនពេលគេងយើងអាចអានសៀវភៅ ឬនិទានរឿងផ្សេងៗ តែបើឲ្យកូនមើលទូរស័ព្ទអាចខកម៉ោងដេកកាន់តែខ្លាំង។
ដកស្រង់ពី៖ Hello Health Group