ជាអ្នកម៉ាក់ត្រូវដឹង! ទាំងនេះជាបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនឈ្លក់ទឹក
ទារកនៅតូច ស្បែកក៏ស្តើង ហើយឆ្អឹងក៏ខ្ចីទៀត ពេលងូតទឹកម្តងៗពិបាកមែនទែន ឯរឿងរឹតបារម្ភនោះ ខ្លាចកូនឈ្លក់ទឹកយំ ឬទឹកចូលត្រចៀកជាដើម។ ម៉ាក់ៗខ្លះមានកូនច្រើនហើយនៅតែពិបាកងូតទឹកឲ្យកូនតូច បើស្រីៗទើបតែក្លាយម៉ាក់គេថ្មីថ្មោងច្បាស់ជារឹតតែពិបាកខ្លាំងមិនខាន។
ពេលនេះយើងនឹងចែករំលែកតិចនិកងូតទឹកឲ្យកូនតូចទើបនឹងកើតឲ្យត្រូវតាមក្បូនខ្នាត ងាយស្រួលងូត មិនព្រួយរឿងទឹកចូលត្រចៀក ឬឈ្លក់។
ការងូតទឹកឲ្យកូនតូច បែងចែកជា ៣ ដំណាក់កាលដាច់ពីគ្នាដូចខាងក្រោម៖

១. លាងសម្អាតផ្ទៃមុខ
- រុំកូនជាមួយកំណាត់ឲ្យជិត ទុកតែក្បាល និងមុខ
- ដាក់កូនឲ្យដេកនៅលើកម្រាលជ័រ
- ចាប់ផ្តើមសម្អាតមុខ ដោយយកសំឡីជ្រលក់ទឹកមកជូតថ្នមៗនៅលើថ្ងាស ថ្ពាល់ ភ្នែក មាត់ និងត្រចៀក។
២. សម្អាតក្បាល ឬកក់សក់ឲ្យកូន
- លើកបីកូនថ្នមៗ និងនិយាយជាមួយគេដើម្បីឲ្យស្និទ្ធស្នាល កូនកក់ក្តៅក្នុងរង្វង់ដៃយើង
- បាតដៃម្ខាងទ្រក្បាលកូន ឯម្រាមដៃបិទត្រចៀកកូនទាំង២ និងម្ខាងទៀតបាចទឹកដែលលាយទុកក្នុងចានមកលាងសម្អាតក្បាលកូន
- បន្ទាប់មកយកកូនមកជូតសម្អាតក្បាលកូនជាមួយកន្សែងទន់ៗ ឲ្យស្ងួត
- កូនក្មេងមិនត្រូវកក់សក់ញឹកញាប់នោះទេ ត្រឹម ១-២ដង/អាទិត្យ ដោយម៉ាក់ៗគ្រាន់តែលាងសម្អាតក្បាល និងសក់ជាមួយនឹងទឹកស្អាតប៉ុណ្ណោះ។

៣. លាងសម្អាតដងខ្លួនកូន
- ឲ្យកូនសណ្តូកខ្លួនក្នុងចានងូតទឹក រួចចាប់ទប់កូនក្រោមក្លៀកឲ្យបានល្អពេលសម្អាតខ្លួន
- លាងសម្អាតរាងកាយកូនទៅលំដាប់លំដោយពីលើចុះក្រោម ( ក ក្លៀក ខ្នង ពោះ ក្រលៀន ភ្លៅ)
- លាងសម្អាតផ្នែកខាងក្រៅនៃប្រដាប់ភេទ ពីក្រោមពោះដល់រន្ធគូថ និងគូថ
- ងូតទឹករួច ត្រូវយកកន្សែងទន់ៗមកផ្តិតថើៗ ជាពិសេសកន្លែងផ្នត់កុំឲ្យនៅសើម
- សម្អាតផ្ចិតទារក
- ចុងក្រោយពាក់កន្ទប និងខោអាវថ្មី។
ដកស្រង់ពី៖ Hello Health Group