​សំខាន់ណាស់! ផ្លែឈើ ១៥មុខសម្រាប់ស្ត្រីពពោះមិនគួរមើលរំលង

បប​អាហារ គឺ​មាន​សារៈសំខាន់​បំផុត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ហើយ​ផ្នែក​សំខាន់​នៃ​អាហារ​របស់​អ្នក គួរតែ​ជា​ផ្លែឈើ និង​បន្លែ។ ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ជាតិ​សរសៃ​ហ្វាយប៊ឺ និង សារធាតុ​រ៉ែ អាច​ថែរក្សា និង​ផ្តល់​អាហារូបត្ថម្ភ​ពេញលេញ សម្រាប់​ទារក​នៅ​ក្នុង​ផ្ទៃ ក៏​ដូច​ជា​សុខភាព​របស់​ស្រ្តី​ជា​ម្តាយ​ផ្ទាល់​ផងដែរ។

ខាង​ក្រោម​នេះ គឺ​ជា​ប្រភេទ​ផ្លែឈើ ដែល​ស្រ្តី​គួរ​តែ​បរិភោគ ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ៖

១. ផ្លែ Apricot

  • ផ្ទុក​ទៅ​ដោយ​វីតាមីន A, C, E, បេតាការ៉ូ, ផូស្វ័រ, ស៊ីលីកុន, កាល់ស្យូម, ជាតិដែក និង ប៉ូតាស្យូមផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ដែល​ជួយ​​ការអភិវឌ្ឍន៍ ធ្វើ​ឲ្យ​ទារក​មាន​សុខភាព​ល្អ
  • ផ្លែ Apricot សំបូរ​ទៅ​ដោយ​ជាតិ​ដែក ដែល​សំខាន់​សម្រាប់​ទប់ស្កាត់​ការ​ខ្វះ​ឈាម
  • អ្នក​អាច​បរិភោគ ពី ២ ទៅ ៤ផ្លែ ជា​រៀង​រាល់ថ្ងៃ

២. ផ្លែឈើរី
ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ អ្នក​នឹង​ត្រូវ​ការ​វីតាមីន C ច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​សាមញ្ញ ដូចជា រោគ​ត្រជាក់ និង កន្ទួល

  • បរិភោគ​ផ្លែឈើរី ជួយ​ឲ្យ​ស្រ្តី​ជា​ម្តាយ មាន​ឈាម​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​ទៅ​ឲ្យ សុក និង ទារក
  • ផ្លែឈើរី​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​មេឡានីន ដែល​ជា​អ័រម៉ូន​អុកស៊ីតកម្ម​ដ៏​មាន​អនុភាព អាច​ជួយ​ក្នុង​ការ​រីក​លូត​លាស់​របស់​កោសិកា ខណៈ​ពេល​ដែល​ពោះ​របស់​អ្នក កាន់​តែ​ធំឡើងៗ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ
  • អ្នក​ជំនាញ​និយាយ​ថា សារធាតុ​មេឡានីន​ជួយ​ឲ្យ​អ្នក​គេង​យប់​កាន់តែ​ស្រួល ដោយសារតែ​អំណាច​ប្រឆាំង​ភាព​តានតឹង​របស់​វា

៣) ផ្លែ​ទំពាំងបាយជូរ

  • ផ្លែទំពាំងបាយជូរ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូចជា ជាតិស្ករ Glucose, ជាតិស្ករ Fructose, សារធាតុ Pholbaphene, អាស៊ីដ Galic, អាស៊ីដ Silicic, អាស៊ីដ Oxalic, សារធាតុ Pectin, ម៉ាញេស្យូម, កាល់ស្យូម, ជាតិដែក, អាស៊ីដ​ហ្វូកលិក និង វីតាមីន B1, B2, B6, B12, A, C, P, PP និង K។
  • ផ្លែ​ទំពាំងបាយជូរ​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់ស៊ីម​សំខាន់ៗ ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ

៤. ផ្លែ​ត្របែក

  • ជួយ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ និង​សម្ពាធ​ឈាម​របស់​ស្រ្តី​ជា​ម្តាយ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ
  • សម្បូរ​ទៅ​ដោយ​វីតាមីន C, វីតាមីន E, សារជាតិ Iso-Flavonoids, សារជាតិ Carotenoids និង​សារជាតិ Polyphenols ជួយ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រំលាយ​អាហារ និង​ផ្តល់​នូវ​កម្លាំង​ដើម្បី​បណ្ដុះ​ប្រព័ន្ធ​ប្រសាទ​កណ្ដាល​របស់​ទារក

៥. ផ្លែ​គីវី (Kiwi)

  • ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ ដូចជា វីតាមីន C, E, A, ប៉ូតាស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម, អាស៊ីត​ហ្វូកលិក និង ជាតិ​សរសៃ​ហ្វាយប៊ឺ Dietary
  • ជួយ​ព្យាបាល​ទៅ​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម
  • ជួយ​កាត់​បន្ថយ​ការ​ក្អក ត្រជាក់ និង​ពិបាក​ដក​ដង្ហើម ប្រសិន​បើ​អ្នក​បរិភោគ​វា​ជា​រៀង​រាល់​ថ្ងៃ
  • សម្បូរ​ទៅ​ដោយ​ជាតិ​ដែក

៦. ផ្លែ​ប៉ោម

  • ជួយ​បង្កើន​ភាពស៊ាំ និង​កម្លាំង​របស់​ទារក
  • ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ពិបាក​ដកដង្ហើម ជំងឺ​ហឺត និង ជំងឺ​ត្រអក​របស់​ទារក
  • សម្បូរ​ទៅ​ដោយ​វីតាមីន A, E, D និង ស័ង្កសី

៧. ផ្លែ​ស្វាយ
 ផ្ទុក​ទៅ​ដោយ​វីតាមីន C ដែល​ជា​តម្រូវ​ការ​សម្រាប់​គ្រប់គ្រង​ការ​រំលាយ​អាហារ, កាត់​បន្ថយ​ការ​ទល់​លាមក និង​ការពារ​មិន​ឲ្យ​អ្នក​ឆ្លង​មេរោគ​តូច​តាច។

៨. ផ្លែ​សារី

  • មាន​បរិមាណ​នៃ​អាស៊ីដ​ហ្វូកលិក ដែល​ល្អ​សម្រាប់​ស្រ្តី​ជា​ម្តាយ
  • អាស៊ីដ​ហ្វូកលិក មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​ពិការភាព នៃ​បំពង់​សរសៃ​ប្រសាទ​របស់​ទារក ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ

៩. ផ្លែ​ស្ត្របឺរី

  • មាន​បរិមាណ​វីតាមីន និង​ជាតិ​សរសៃ​ហ្វាយប៊ឺ​ច្រើន
  • សម្បូរ​ទៅ​ដោយ​អាស៊ីដ​ហ្វូកលិក
  • មាន​ជីវជាតិ​បំប៉ន​ជាច្រើន ដូចជា ម៉ង់កាណែស (Manganese) និង​ប៉ូតាស្យូម ដែល​ជួយ​ឲ្យ​ទារក មាន​ឆ្អឹង​រឹងមាំ

១០. ផ្លែ​ឪឡឹក

  • សម្បូរ​ទៅ​ដោយ​វីតាមីន A, C, B6, ម៉ាញ៉េស្យូម និង ប៉ូតាស្យូម
  • ផ្ទុក​ទៅ​ដោយ​សារធាតុ​រ៉ែ និង​សម្បូរ​ជាតិ​សរសៃ​ហ្វាយប៊ឺ​ល្អ​បំផុត​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ
  • បញ្ចៀស​អារម្មណ៍​កល់​ចង់​ក្អួត​នៅ​ពេល​ព្រឹក
  • ជួយ​កាត់បន្ថយ​ការ​រលាក​បេះដូង ហើម​ដៃជើង និង កាត់បន្ថយ​ការ​ចុករោយ​សាច់ដុំ

១១. ផ្លែ​ទំពាំងបាយជូរ​ខៀវ Blueberry

  • ផ្លែ​ទំពាំងបាយជូរ​ខៀវ Blueberry មួយ​ពែង ផ្ទុក​ទៅ​ដោយ​សារធាតុ​ប៉ូតាស្យូម ១១៤មីលីក្រាម សំខាន់​បំផុត​ចំពោះ​សម្ពាធ​ឈាម
  • ផ្ទុក​ទៅ​ដោយ​វីតាមីន C, អាស៊ីដហ្វូកលិក , កាល់ស្យូម និង​ជាតិសរសៃ​ហ្វាយប៊ឺ

១២. ផ្លែ​ល្មុត

  • ពោរពេញ​ទៅ​ដោយ​សារជាតិ​អេឡិចត្រូលីត (Electrolyte), វីតាមីន A, កាបូអ៊ីដ្រាត និង​ថាមពល ដែល​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​ផលិត​ទឹកដោះ
  • ជួយ​ដោះស្រាយ​អាការៈ​វិលមុខ និង​ក្អួតចង្អោរ ថែមទាំង​ការពារ​ជំងឺ​រលាក​ពោះវៀន​ទៀតផង

១៣. ផ្លែ​ចេក

  • មាន​អាស៊ីដ​ហ្វូកលិក, វីតាមីន C, B6, ប៉ូតាស្យូម និង ម៉ាញ៉េស្យូម
  • វីតាមីន B6 នៅ​ក្នុង​ផ្លែ​ចេក ជួយ​រក្សា​កម្រិត​សូដ្យូម និង​គ្រប់គ្រង​ដំណើរ​ចង់​ក្អួតចង្អោរ
  • ម៉ាញ៉េស្យូម នៅ​ក្នុង​ផ្លែ​ចេក ជួយ​ស្តា​តុល្យភាព​នៃ​សារធាតុរាវ​ល្អៗ
  • ប៉ូតាស្យូម នៅ​ក្នុង​ផ្លែ​ចេក មាន​សារៈសំខាន់​ដើម្បី​ការពារ​ស្រ្តី​ជា​ម្តាយ ពី​ជំងឺ​ដាច់សរសៃឈាមខួរក្បាល ឬ ជំងឺ​ផ្សេងៗ​ដែល​អាច​កើត​មាន ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ
  • ជាធម្មតា​គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​បរិភោគ​ផ្លែ​ចេក​មួយ​ផ្លែ ជា​រៀង​រាល់​ថ្ងៃ ក្នុង​អំឡុងពេល​ត្រី​មាស​ដំបូង

១៤. ផ្លែ​ទាប

  • ទុក​ទៅ​ដោយ​វីតាមីន A និង C ដែល​ល្អ​បំផុត​សម្រាប់​ភ្នែក ស្បែក សក់ និង​ជាលិកា​រាងកាយ​របស់​ទារក​ក្នុង​ផ្ទៃ
  • បង្កើន​មុខងារ​យល់ដឹង​របស់​ទារក​ក្នុង​ផ្ទៃ ក្នុង​អំឡុង​ពេល​អភិវឌ្ឍ​ដំបូង
  • បរិមាណ​ជាតិ​សរសៃ​ហ្វាយប៊ឺ​ខ្ពស់​នៅ​ក្នុង​ផ្លែ​ទាប ជួយ​ការពារ​ការ​ទល់លាមក និង​បន្ថយ​ការ​ឈឺចាប់ ក្នុង​អំឡុង​ពេល​សម្រាល​កូន​ទៀតផង

១៥. ផ្លែ​ទទឹម

  • ផ្ទុក​ទៅ​ដោយ​បរិមាណ​ថាមពល កាល់ស្យូម អាស៊ីដហ្វូកលិក ជាតិដែក ប្រូតេអ៊ីន និងវីតាមីន C
  • បរិភោគ​ផ្លែ​ទទឹម​ពិត​ជា​មាន​សារៈប្រយោជន៍​ណាស់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ដោយ​អ្នក​អាច​បរិភោគ​ផ្លែ​ទទឹម​ផ្ទាល់ ឬ​ធ្វើ​ជា​ទឹក​ទទឹម​ក៏​បាន​ដែរ៕

ដកស្រង់ពី៖ momjunction