សំខាន់ណាស់! ចង់ឪ្យកូនលូតកម្ពស់ប៉ាម៉ាក់ត្រូវធ្វើរឿងទាំងនេះឪ្យបានជាមុន
កម្ពស់របស់មនុស្សយើង ក៏ជាផ្នែកមួយដែលធ្វើឱ្យមានភាពទាក់ទាញផងដែរ។ ឪពុកម្តាយជាច្រើនប្រហែលមានការព្រួយបារម្ភចំពោះការលូតលាស់របស់កូនៗ។ ការលូតកម្ពស់របស់កុមារ ពាក់ព័ន្ធទៅនឹងកត្តាច្រើនយ៉ាង ដូចជា បញ្ហាតំណពូជ របបអាហារ បញ្ហាដំណេក និងសកម្មភាពផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។
តើធ្វើដូចម្តេចដើម្បីឪ្យកូនរបស់អ្នកឆាប់លូតកម្ពស់?
ថ្ងៃនេះ គេហទំព័រ www.parenting-tip.com សូមលើកយកវិធីចំនួន 9យ៉ាង ជួយដល់ប៉ាម៉ាក់ដែលកំពុងបារម្ភ និងរិះរកមធ្យោបាយ ដើម្បីជួយដល់កូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេមានកម្ពស់សមស្រប។

១. មានរបបអាហារត្រឹមត្រូវ
មនុស្សទូទៅតែងតែគិតថាការបរិភោគអាហារច្រើនហួសកម្រិត នឹងធ្វើឲ្យខ្លួនរបស់ពួកគេធាត់ និងមើលទៅមានកម្ពស់ទាប។ប៉ុន្តែបើអ្នកបរិភោគវាត្រឹមត្រូវនិងទៀងទាត់នោះ វាអាចឲ្យអ្នកមានកម្ពស់ខ្ពស់ជាងមុន និងមានអារម្មណ៍ស្រស់ថ្លា។
២. បរិភោគអាហារ ដែលមានសារធាតុប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់
សារធាតុទាំងនោះមាននៅក្នុងសាច់សត្វ ត្រី សណ្តែក និងទឹកដោះគោ ដែលអាចជួយឲ្យសាច់ដុំមានការលូតលាស់ និងជួយឲ្យឆ្អឹងរឹងមាំ។ ម្យ៉ាងវិញទៀត អ្នកគួរតែកាត់បន្ថយនៅអាហារដែលមានសារធាតុ កាបូហាយដ្រាត (carbohydrates) ដែលមាននៅក្នុង ភីស្សា នំខេក នំផ្អែម និងសូដា។ បរិភោគអាហារដែលមានជាតិកាល់ស្យូមឲ្យបានគ្រប់គ្រាន់៖ អាហារទាំងនោះ មាននៅក្នុងបន្លែបៃតង និងទឹកដោះគោ ដែលអាចជំនួយដល់ឆ្អឹងក្នុងការលូតលាស់។
៣. បរិភោគអាហារ ដែលមានជាតិស័ង្កសី ឲ្យបានគ្រប់គ្រាន់
អាហារទាំងនោះមានដូចជា នៅក្នុងងាវសមុទ្រ ល្ពៅ គ្រាប់ធញ្ញជាតិ សាច់ចៀម សណ្តែកដី និងក្តាម។
៤. បរិភោគអាហារ ដែលមានជាតិវីតាមីនឌី
(Vitamin D) ៖ វីតាមីនឌី ជួយឲ្យឆ្អឹង និងសាច់ដុំរបស់ក្មេងៗ មានការលូតលាស់បានយ៉ាងឆាប់រហ័ស។ វីតាមីននេះ មាននៅក្នុងសាច់ត្រី បន្លែ ឬក៏នៅក្នុងផ្សិត។
៥. ការហាត់ប្រាណ
ទាក់ទិននឹងលំហាត់ប្រាណវិញ អ្នកចាំបាច់ត្រូវបន្ទន់ជង្គង់បូករួមទាំងដៃរបស់អ្នកត្រូវដាក់ឲ្យដល់ដី ។ ហើយត្រូវកន្ធែកជើងទាំងសងខាងដោយត្រូវលាតស្មាឲ្យទូលាយផងដែរ។ ដាក់បាតដៃទៅលើដីជាមួយនឹងម្រាមដៃទាំងអស់។ បន្ទាប់មកត្រូវ ដកដង្ហើមវែងៗអំឡុងពេលបន្ទាប់ពីកន្ធែកជើងណាមួយបើទោះបីជាអ្នកកំពុងបញ្ចេញចំហាយក្នុងខ្លួនក៏ដោយ។ ខណៈកំពុងធ្វើដូចនេះ ត្រូវដាក់ដៃទៅមុខផងដែរ ។ បន្ទាប់មក ជំហរទីតាំងខ្លួនរបស់អ្នកត្រូវប្តូរទៅជារាងអក្សរ V ហើយវាសំខាន់ណាស់ត្រូវដាក់ជើងទាំងពីរឈរឲ្យត្រង់ជាមួយនឹងម្រាមជើងទាំងអស់របស់អ្នកត្រូវទប់ជំហរខ្លួនឲ្យរឹងមាំដូចជាដើមឈើមួយដើម អ៊ីចឹង ។កុមារវ័យជំទង់ ដើម្បីមានការលូតលាស់បានល្អ ត្រូវតែធ្វើលំហាត់ប្រាណ ដូចជាការរត់ លោត ឬក៏ធ្វើសកម្មភាពហាត់ប្រាណផ្សេងៗ យ៉ាងតិចឲ្យបាន ៣០នាទីក្នុងពេលមួយថ្ងៃ ដើម្បីឲ្យសាច់ដុំរបស់គេធ្វើការ។

៦. ការទទួលទានដំណេក ឲ្យបានគ្រប់គ្រាន់ ជាប្រចាំថ្ងៃ
ពេលគេងលក់ ជាពេលវេលាដែលខ្លួនប្រាណរបស់អ្នកលូតលាស់។ ដូច្នេះការគេងបានគ្រប់គ្រាន់ បានផ្តល់ពេលច្រើនឲ្យខ្លួនរបស់អ្នកក្នុងការលូតលាស់។ បើអ្នកមានអាយុក្រោម ២០ឆ្នាំ អ្នកគួរតែគេងឲ្យបានពី៩ ទៅ១១ ម៉ោងក្នុងមួយយប់ ដើម្បីឲ្យរាងកាយលូតលាស់បានល្អ និងឆាប់រហ័ស។
៧. ស្វែងយល់ពីបញ្ហាមកពីតំណពូជ
ជាទូទៅអ្នកវិទ្យាសាស្ត្រគិតថា ៦០ ទៅ៨០% នៃកម្ពស់របស់អ្នកមកពីពូជពង្សរបស់អ្នក។ ប៉ុន្តែទោះបីជាមកពីតំណពូជមែន ឬមិនមែនក៏ដោយ មិនប្រាកដថា អ្នកមិនអាចលូតកម្ពស់បាននោះទេ។ អ្វីដែលសំខាន់ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះខ្លួនឯង ទាំងរបបអាហារ និងការហាត់ប្រាណ។
៨. កុំធ្វើអ្វីដែលប៉ះពាល់ដល់ការលូតលាស់របស់អ្នក
បើអ្នកមិនបានធ្វើអ្វីជួយដល់ការលូតលាស់នៃរាងកាយរបស់អ្នកទេ អ្នកក៏មិនគួរធ្វើអ្វីដែលប៉ះពាល់ដល់ការលូតលាស់ដែរ។ ថ្នាំញៀន បារី និងគ្រឿងស្រវឹង គឺជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់ ការលូតលាស់របស់អ្នក និងធ្វើឲ្យមានការលូតលាស់យឺតជាងធម្មតា នៅពេលដែលអ្នកប្រើប្រាស់វាក្នុងវ័យកំពុងលូតលាស់។
៩. ត្រូវគិតថា អ្នកមានអាយុដល់២០ឆ្នាំឡើង ទើបអ្នកឈប់មានការលូតលាស់
ក្មេងៗជាច្រើនតែងតែសួរសំណួរខ្លួនឯងថា «តើខ្ញុំឈប់មានការលូតលាស់ហើយឬ?» បើអ្នកមានអាយុក្រោម១៨ឆ្នាំ នោះចម្លើយប្រាកដជា «ទេ»។ បើអ្នកមិនទាន់ពេញវ័យទេ នោះអ្នកនៅតែមានការលូតលាស់នៅឡើយ។ដូច្នេះអ្នកមានពេលធ្វើអ្វីៗ ដើម្បីឲ្យរាងកាយរបស់អ្នកលូតលាស់បន្ថែមទៀត ជាជាងទុកពេលព្រួយពីការឈប់លូតលាស់ទាំងនោះ។
ដកស្រង់ពី៖ Healthtime tips