រោគសញ្ញាបង្ហាញថា កូនលោកអ្នកកំពុងជួបបញ្ហាកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ
ក្នុងករណីឪពុកម្ដាយ ឬអាណាព្យាបាលសង្កេតឃើញកូនៗរបស់ខ្លួនចេញរោគសញ្ញាទាំងអស់នេះ បានន័យថា កូនៗរបស់អ្នកកំពុងជួបប្រទះបញ្ហាកង្វះអាហាររូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ។
តើមានសញ្ញាអ្វីខ្លះដែលអាចលេចចេញឡើង?
ខាងក្រោមនេះ parenting-tip.com សូមលើកយកបព្ហាមួយនេះមកបកស្រាយដើម្បីឪ្យអ្នកម្តាយត្រូវមានការប្រុងប្រយ័ត្នបានខ្ពស់៖
នេះគឺជាការកង្វះអាហាររូបត្ថម្ភស្រួចស្រាលធ្ងន់ធ្ងរ តាមរយៈរោគសញ្ញាដូចជា៖
- ងាយសក់ជ្រុះ
- ស្បែកស្ងួត និងស្តើង
- សាច់ដុំខ្សោយ និងរួមស្វិតនៅត្រង់ដៃ និងជើង
- ស្គម និងមានរូបរាងតូចខ្លាំង។ កង្វះអាហារូបត្ថម្ភប្រភេទនេះហៅថា កង្វះអាហារូបត្ថម្ភស្ងួត (marasmus)។
តាមការបង្ហាញរបស់អ្នកជំនាញ កុមារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ អាចនឹងមានរូបរាងបែបនេះ៖
- សក់ស្ងួត ស្តើង បាត់បង់ពណ៌ និងប្រែជាក្រហម លឿង ឬស នៅលើស្បែក
- ស្បែករបក ឬប្រេះហើមពោះ
- ហើមជុំវិញភ្នែក ឬជើងឬកជើង
- កុមារអាចនឹងមានទម្ងន់ធម្មតា
- អស់កម្លាំងល្ហិតល្ហៃ ឬមិនចង់កម្រើក។
ចំណែក កង្វះអាហារូបត្ថម្ភមួយប្រភេទទៀតហៅថា កង្វះអាហារូបត្ថម្ភសើម។
ឧទាហរណ៍៖ បើអ្នកចុចនៅត្រង់ភ្នែកគោល ហើយដកម្រាមដៃវិញ នោះនឹងនៅមានស្នាមទ្រុឌ៕