សុខភាពជារឿងសំខាន់! កូនអាយុ ៦ខែ – ២៤ខែ គួរបំបៅដោះប៉ុន្មានដងទើបល្អ?
ចង់ឲ្យកូនលូតលាស់ល្អ បញ្ញាហឆ្លាតវៃ និងមានសុខភាពរឹងមាំ ម៉ាក់ប៉ាចាំបាច់ត្រូវផ្ដល់អាហារសម្បូរជីវជាតិសម្បូរបែប ដែលយើងហៅថាអាហារូបត្ថម្ភ។ នៅពេលក្មេងទទួលបានអាហារូបត្ថម្ភ គ្រប់គ្រាន់ មានអនាម័យ ស្របទៅតាមអាយុ ទៀងពេល និងវ័យកូនប្រាកដជាមានសុខភាពល្អ។
តើមានអាហារអ្វីខ្លះដែលជំនួយកូនតូចអាយុពី៦ខែ ដល់២ឆ្នាំ?
ខាងក្រោមនេះ គឺជាបរិមាណរបបអាហារដែលកូនតូចអាយុពី ៦ ខែ ដល់ ២៤ ខែត្រូវញ៉ាំ៖

- កូនក្រោមអាយុ ៦ ខែ បៅទឹកដោះម្ដាយតែមួយគត់ ហើយអាចបំបៅប៉ុន្មានដងក៏បាន តាមតែកូនចង់។
- កូនអាយុ ៦ ខែឡើងទៅ នៅតែបន្តបំបៅកូនដោយទឹកដោះម្ដាយ និងផ្ដល់អាហារបន្ថែម ២ ដង/ថ្ងៃ ២ ទៅ ៣ ស្លាបព្រាបាយក្នុងមួយពេលដែលជាប្រភេទបបូរខាប់គ្រប់គ្រឿង។
- កូនអាយុ ៧ ទៅ ៨ ខែ បន្តបំបៅដោយទឹកដោះម្ដាយ (បើម្ដាយទៅធ្វើការឆ្ងាយអាចបៅទឹកដោះគោ) និងផ្ដល់អាហារបន្ថែម ៣ ដង/ថ្ងៃ ប្រហែលកន្លះចានចង្កឹះ។

- ក្មេងអាយុ ៩ ទៅ ១១ ខែ បន្តបំបៅកូនដោយទឹកដោះម្ដាយ (បើម្ដាយទៅធ្វើការឆ្ងាយអាចបៅទឹកដោះគោ) និងផ្ដល់អាហារបន្ថែម ៣ ដង/ថ្ងៃ ប្រហែលមួយចានចង្កឹះ ឬតិចជាងនោះបន្តិច។
- ក្មេងចាប់ពីអាយុ ១២-២៤ ខែ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញៗ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។
ដកស្រង់ពី៖ Medical news for Cambodia