ពិសេសខ្លាំងណាស់! របបអាហារធ្វើឪ្យម្តាយសំបូរទឹកដោះសម្រាប់ទារកប៉ៅ
ម៉ាក់ៗជាច្រើនអាចជួបបញ្ហាខ្វះទឹកដោះឲ្យកូនបៅ ដែលអាចជាមូលហេតុមួយធ្វើឲ្យពួកគេត្រូវជ្រើសរើសម្សៅទឹកដោះគោដើម្បីផ្តល់អោយកូនៗជំនួសវិញ។ វាពិបាកខ្លាំងណាស់នៅពេលដែលអ្នកជាម្តាយហើយគ្នានទឹកដោះគ្រប់គ្រាន់សម្រាប់កូនរបស់អ្នក។ ទារកគ្រប់រូបគឺត្រូវការទឹកដោះអ្នកម្តាយខ្លាំងណាស់ នៅពេលទើបកើតថ្មី។
តើមានវិធីអ្វីខ្លះដែលជួយអ្នកម្តាយសំបូរទឹកដោះ?
តាមពិតបញ្ហាខ្វះទឹកដោះអាចដោះស្រាយបាន ប្រសិនបើអ្នកអនុវត្តវិធីមួយចំនួនដូចខាងក្រោមនេះ ៖

១.ទទួលទានអាហារបំបាត់ភាពតានតឹងអារម្មណ៍អាចកាត់បន្ថយការផ្គត់ផ្គង់ទឹកដោះ ដូច្នេះអ្នកត្រូវព្យាយាមទទួលទានបន្លែបៃតង ដូចជាស្ពៃ និងគ្រាប់ធញ្ញជាតិ គឺល្អបំផុតសម្រាប់ជួយជួសជុលប្រព័ន្ធសរសៃប្រសាទឲ្យប្រសើរឡើងវិញ។
២.បន្ថែមខ្ទឹមសការស្រាវជ្រាវបានបង្ហាញថា ការទទួលទានចំណីអាហារដែលបន្ថែមខ្ទឹមសចូល អាចជួយធ្វើឲ្យទារកបៅដោះបានច្រើន ហើយការបៅដោះកាន់តែច្រើន សុដន់របស់អ្នកម្តាយនឹងផលិតទឹកដោះកាន់តែច្រើនដែរ។

៣. ញ៉ាំទឹកឲ្យបានច្រើនទឹកដោះមានជាតិទឹកចាប់ពី ៨០ ទៅ៩០ភាគរយ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលទឹកអាចជួយរក្សាការផ្គត់ផ្គង់ការផលិតទឹកដោះសម្រាប់ទារកបានគ្រប់គ្រាន់។
៤. ទទួលទានជាតិកាល់ស្យូមឲ្យបានច្រើនប្រសិនបើអ្នកស្ថិតក្នុងដំណាក់កាលមករដូវ ការផលិតទឹកដោះរបស់សុដន់អាចនឹងមានការធ្លាក់ចុះ។ ហេតុនេះអ្នកម្តាយគួរបង្កើនការទទួលទានជាតិកាល់ស្យូមឲ្យបានច្រើនទាំងមុន នឹងអំឡុងពេលមករដូវ។
៥.ទទួលទានចេក មិនត្រឹមតែជាអាហារដែលអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការបានល្អ និងបន្ទន់លាមកប៉ុណ្ណោះទេ វាថែមទាំងអាចជួយរក្សាការផលិតទឹកដោះពេញ២៤ម៉ោង។

៦. ទទួលទានអាហារ៥ដងក្នុងមួយថ្ងៃកូនរបស់អ្នកត្រូវការវីតាមីនគ្រប់គ្រាន់តាមរយៈទឹកដោះ ដើម្បីផ្គត់ផ្គង់ការលូតលាស់ទាំងរាងកាយ និងស្មារតី។ ដូច្នេះអ្នកត្រូវទទួលទានឲ្យបានញឹកញាប់ ៥ដងក្នុងមួយថ្ងៃ។
៧. ទទួលទានអាហារសម្បូរជាតិខ្លាញ់ការស្រាវជ្រាវបានបង្ហាញថា របបអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ចាំបាច់បំផុតសម្រាប់ការបង្កើនទឹកដោះ ហើយថែមទាំងជួយជំរុញដល់ការលូតលាស់ខួរក្បាលទារកថែមទៀត៕

៨. ទទួលទានទឹកដោះគោសំរាប់ស្រ្តីពពោះអ្នកម៉ាក់ជាច្រើនយល់ច្រឡំថាម្សៅទឹកដោះស្រ្តីពពោះ (pregnant mother formula) សំរាប់ប្រើចំពោះស្រ្តីក្នុងពេលកំពុងពពោះប៉ុណ្ណោះ តាមពិតអ្នកគួរបន្តប្រើវាដល់ ៦ខែក្រោយសំរាល ព្រោះវាមិនត្រឹមតែជួយអោយម៉ាក់ៗសំបូរទឹកដោះទេ ថែមទាំងជួយស្តារសុខភាព និងរាងកាយអ្នកម្តាយឡើងវិញបន្ទាប់បាត់បង់ថាមពលក្នុងពេលពពោះ និងសំរាលផងដែរ៕
ដកស្រង់ពី៖ heatlth.com