សម្រាលកូនភ្លោះ ម៉ាក់ៗគួរដឹងបញ្ហា ធំៗ ៤ យ៉ាងនេះ
ការពពោះ និងការសម្រាលកូនមួយៗមិនមែនជារឿងងាយស្រួលទេទើបឆ្លងផុត ចុះទម្រាំម៉ាក់ៗដែលពពោះកូនភ្លោះទៀត។ ជាការពិត អ្នកជំនាញចាត់ទុកការពពោះកូនភ្លោះជាវិបត្តិមួយ ព្រោះម្ដាយ និងគភ៌ប្រឈមនឹងហានិភ័យច្រើនទាំងពេលពពោះ និងពេលសម្រាលកូនភ្លោះ។
ខាងក្រោមនេះជាផលពិបាកអំឡុងពេលសម្រាលកូនភ្លោះមានដូចជា៖

- វិបត្តិនៃការកន្ត្រាក់ស្បូន
- ការលូនទងសុកមកក្រៅមុនពេលកូនសម្រាលចេញ
- ការធ្លាក់ឈាមខ្លាំង
- ស្ហុក កូនចុះដំណាលគ្នា ទាមទារការវះកាត់ជាបន្ទាន់។
ដើម្បីទប់ស្កាត់បញ្ហាខាងលើកើតឡើងពេលសម្រាលកូនភ្លោះ ម៉ាក់ៗគប្បីថែទាំសុខភាពឲ្យបានល្អ ពិសេសតាមការណែនាំរបស់អ្នកជំនាញ ដែលស្ត្រីពពោះគ្រប់រូប មើលថែសុខភាពខ្លួន និងកូនដោយ៖

- ពិនិត្យសុខភាពតាមការកំណត់អំឡុងពេលពពោះ
- មានរបបអាហារត្រឹមត្រូវ បរិភោគអាហារសម្បូរជីវជាតិ សម្បូរប្រូតេអ៊ីន បន្លែផ្លែឈើ ញ៉ាំទឹកដោះគោ ១-២កែវ/ថ្ងៃ
- ទទួលជាតិដែកឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា
- សម្រាក និងថែទាំសុខភាពឲ្យបានល្អ ចៀសវាងធ្វើការងារហួសកម្លាំង។
តាមមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការពពោះកូនភ្លោះ ផ្ដល់ផលពិបាកច្រើនដល់សុខភាពម្ដាយ និងគភ៌ បើប្រៀបនឹងស្ត្រីមានផ្ទៃពោះកូនតែមួយ។ លើសពីនេះ ម៉ាក់ៗពពោះកូនភ្លោះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ជានិច្ច ដើម្បីចៀសផុតពីផលពិបាកអំឡុងពេលពពោះដូចជា ម្ដាយស្លេកស្លាំង កូនសម្រាលមុនខែ ឬកូនមិនគ្រប់គីឡូជាដើម។
ដកស្រង់ពី៖ Hello Health Group