ប្រយ័ត្នគ្រោះថ្នាក់! ខែក្តៅ ពេទ្យហាមមិនឲ្យ​កូនតូច​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខនេះ​ទេ

ចំណី​ចំណុក​គឺ ជា​រឿង​សំខាន់​ដែល​ម៉ាក់ប៉ា​ត្រូវ​យក​ចិត្ត​ទុកដាក់ នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំងបែប​នេះ។ ខាងក្រោម​នេះ​ជា​ពពួក​អាហារ​ដែល​យើងមិន​ត្រូវ​ឲ្យ​កូន​តូចៗ​ញ៉ាំ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្វះជាតិ​ទឹក ប្រព័ន្ធ​រំលាយ​អាហារ​ចុះ​ខ្សោយ​ទៅ​ជា​រាក ឬ​ក្អូតចង្អោរ។

ខាងក្រោមនេះជាអាហារមួយចំនួនដែលអ្នកប៉ាម៉ាក់គួរជៀសវាងឪ្យកូនញុាំ៖

១. អាហារ​ហឹរ
កូន​ក្មេង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ត្រូវការ​អាហារ​មាន​ជីវជាតិ កាលណា​ញ៉ាំ​ពពួក​អាហារ​ហឹរ​វា​មិន​ជួយ​ដល់​ការ​លូតលាស់​ទេ គឺ​ងាយ​មាន​បញ្ហា​ក្រពះ​ពោះវៀន​ទៅ​វិញ។

២. អាហារ​ក្តៅ ឬខ្លាញ់
មេឃ​កំពុង​តែ​ក្តៅ​ខ្លាំង ហើយ​យើង​ឲ្យ​កូន​ញ៉ាំ​អាហារ​ក្តៅៗ​ ថែមមានជាតិខ្លាញ់ទៀត ពិសេស​ពពួក​អាហារ​បំពង កាន់​តែ​ធ្ងន់ធ្ងរ​មិន​ខាន។

៣. អាហារត្រជាក់ខ្លាំង
ក្តៅ​ខ្លាំងបែប​នេះ ទាំង​ក្មេងទាំងចាស់ ច្បាស់ជាចង់ញ៉ាំរបស់ត្រជាក់ៗហើយ តែបើមិនចង់មានបញ្ហា​សុខភាព ម៉ាក់ប៉ាមិនត្រូវឲ្យកូនញ៉ាំទឹក អាហារ ឬនំចំណីណាដែលត្រជាក់ខ្លាំង ដូចជាទឹកកក ទឹកកកឈូស ឬការ៉េមនោះទេ។

៤. អាហារផ្អែមខ្លាំង
កូន​ក្មេង​១០​ទាំង​១០ ចូលចិត្ត​ចំណីផ្អែមៗ តែ​យើង​ក៏គួរ​​កំណត់ ឬ​ជ្រើសរើស​ចំណី​អាហារ​ដែល​មាន​ជាតិ​ស្ករ​តិច មិនសូវ​ផ្អែម​ខ្លាំង​ឲ្យ​កូន​ញ៉ាំ ទើប​រាងកាយ​កូន​មិន​បាត់បង់​ជាតិ​ទឹក។

៥. អាហារកំប៉ុង
អាហារ ឬភេសជ្ជៈកំប៉ុង​មិន​សម្បូរ​សារធាតុ​ចញ្ចឹម​នោះ​ទេ ផ្អែម​ក៏​ផ្អែម ឯ​ខ្លះ​ទៀត​មាន​ជាតិ​ហ្គាស ឬ​មាន​ដាក់​សារធាតុ​គីមី​ដើម្បី​រក្សា​ទុក​បាន​យូរ វា​មិនល្អ​ចំពោះ​សុខភាព​ក្មេង​ទេ ដូច្នេះ​កុំ​ឲ្យ​កូន​ញ៉ាំ​អី។

ដកស្រង់ពី៖ Hello Health Group