ខុសច្រើនណាស់! ៣យ៉ាងម៉ាក់ៗតែងធ្វើខុសពេលឲ្យកូនម៉ឹមទឹកដោះគោ
មានម៉ាក់ៗខ្លះគិតថា ឲ្យកូនម៉ឹមទឹកដោះគោងាយស្រួលជាងម៉ឹមដោះ តែនោះជាការខុសទៅវិញទេ។ មិនត្រឹមតែគិតខុសទេ ពេលខ្លះយើងថែមទាំងធ្វើរឿងខុសមួយចំនួនទៀតផង ហើយអាចនាំឲ្យកូនតូចមានបញ្ហាទៅវិញ។
ខាងក្រោមនេះជារឿង ៣ យ៉ាងដែលប៉ាម៉ាក់មិនត្រូវពេលកូនកំពុងម៉ឹមដោះគោ៖

១. មិនកាន់កំប៉ុងទឹកដោះគោ
ម៉ាក់ៗជាច្រើនដែលកូនមិនទាន់ចេះកាន់ដបទឹកដោះគោផង តែបែរជាពេលម៉ឹមបណ្ដោយឲ្យកូនកាន់ដបខ្លួនឯង។ ទង្វើបែបនេះពិតជាគ្រោះថ្នាក់ណាស់ ព្រោះពេលកូនឈ្លក់ទៅកូនមិនអាចទាញដបចេញពីមាត់ខ្លួនឯងណាស់ ហើយការឈ្លក់នោះអាចធ្លាក់ដល់បំពង់ខ្យល់កូនក៏មាន។
២. មិនលើកកូនម៉ឹម
ម៉ាក់ៗដែលឲ្យកូនម៉ឹមទឹកដោះគោភាគច្រើនតែងធ្វើខុសចំណុចនេះមួយ ដោយពេលបំបៅគឺឲ្យកូនគេងផ្ទាល់តែម្ដង។ តែទង្វើបែបនេះពេទ្យថាមិនត្រឹមត្រូវឡើយ ព្រោះពេលដេកបៅបំពង់កកូនក៏ផ្ដេកដែរ ហើយពេលកូនបៅគឺងាយនឹងឈ្លក់ ដូចនេះហើយក្មេងជាច្រើនជួបបញ្ហាម៉ឹមរួចក្អែចេញមកវិញអស់ និងពេលខ្លះឈ្លក់ចេញមកតាមច្រមុះទៀត។

៣. មិនទះខ្នងកូនតិចៗ
ក្រោយម៉ឹមរួច ម៉ាក់ៗជាច្រើនតែងតែឲ្យកូនគេងភ្លាម ដែលទង្វើនេះមិនល្អនោះទេ ព្រោះអាចធ្វើឲ្យកូនភើចេញទឹកដោះគោមកវិញបាន។ រឿងត្រឹមត្រូវ ក្រោយកូនម៉ឹមរួចត្រូវលើកកូនមកបញ្ឈរ និងរឹត ឬទះខ្នងកូនតិចៗ ដើម្បីឲ្យទឹកដោះគោធ្លាក់ចូលទៅក្នុងក្រពះអស់ និងមិនក្អែ ឬភើចេញមកវិញ។
ដកស្រង់ពី៖ Hello Health Group