ចាំចាច់ត្រូវដឹង! ម៉ាក់ៗកំពុងពពោះ គួរប្រើថ្នាំប៉ារ៉ាឬទេ?
ប៉ារ៉ា (acetaminophen) ជាថ្នាំបំបាត់ការឈឺចាប់ដែលប្រជាជនយើងនិយមប្រើមែនទែន ដើម្បីបំបាត់អាការៈមួយចំនួនដូចជា ឈឺក្បាល វិលមុខ រលាកសន្លាក់ ឈឺខ្នង ឈឺធ្មេញ និងក្ដៅខ្លួនជាដើម។ ប៉ុន្តែជាអកុសលអី មានអំណះអំណាងថា ការប្រើថ្នាំប្រភេទនេះច្រើនពេក ពេលកំពុងពពោះ អាចបង្កបញ្ហាដល់កូនក្នុងពោះ។
តើការប្រើប្រាស់ថ្នាំប៉ារ៉ាមានបញ្ហាអីខ្លះ?
ខាងក្រោមនេះអ្នកម៉ាក់នឹងបានដឹងច្បាស់ ក៏ដូចជាវិធីការពារពេលពពោះ៖

១. ផលប៉ះពាល់ទារក
បើស្ត្រីមានផ្ទៃពោះលេបច្រើនអំឡុងត្រីមាសទី៣ អាចមានបញ្ហាដល់ទារក ឬក្មេងក្រោយកើត ដូចជា៖
- ម្ដាយដែលប្រើថ្នាំប៉ារ៉ាច្រើន អាចមានកូនដែលមានជំងឺវិបត្តិអាកប្បកិរិយាលើកុមារ ច្រើនជាងគេ ១,៣ដង។
- អ្នកស្រាវជ្រាវមួយចំនួនក៏បានរកឃើញដែរថា ក្មេងដែលមានជំងឺចាញ់ច្រាបគេ គឺមានម្ដាយដែលធ្លាប់ប្រើថ្នាំប៉ារ៉ានេះច្រើនពេលពពោះ។
- ជំងឺហឺតលើកុមារដែលមានអាយុ ៣-៧ឆ្នាំ ក៏គេរកឃើញថាមានទំនាក់ទំនងនឹងថ្នាំប៉ារ៉ាដែរ។

២. ការឈឺចាប់ខ្លះមិនត្រូវការលេបថ្នាំ
មិនមែនការឈឺចាប់ទាំងអស់ សុទ្ធតែត្រូវប្រើថ្នាំនោះទេ។ ពេទ្យក៏អាចណែនាំវិធីបន្ថយការឈឺចាប់មួយចំនួនមានប្រសិទ្ធភាពដល់អ្នកមានផ្ទៃពោះ ដូចជា ធ្វើសរសៃ (ចលនា ឬម៉ាស្សា) ស្អំទឹកក្ដៅ ឬទឹកត្រជាក់ អង្គុយលើកៅអីមានខ្នើយទម្រ ដើម្បីជួយសម្រួលដល់ការឈឺចង្កេះជាដើម ដែលសុទ្ធតែជាមធ្យោបាយកាត់បន្ថយ ឬបញ្ចៀសការឈឺចាប់។
បញ្ជាក់ៈ ថ្នាំប៉ារ៉ា (acetaminophen) ទោះគ្មានវេជ្ជបញ្ជា ក៏យើងមិនមែនចេះតែលេប ហើយអាងថាគ្មានគ្រោះថ្នាក់នោះទេ។ រដ្ឋបាលចំណីអាហារ និងថ្នាំអាមេរិក (FDA) បញ្ជាក់ថា អាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតទៀតផង បើសិនជាប្រើវាមិនត្រូវតាមការណែនាំរបស់ពេទ្យ។
ដកស្រង់ពី៖ Hello Health Group