ម៉ាក់ៗគួរដឹង! ពពោះបើកើតមានបញ្ហាទាំងនេះ ប្រយ័ត្នកូនកើតមិនគ្រប់ខែ
ការពពោះគឺប្រឈមនឹងហានិភ័យច្រើន បើម៉ាក់ៗមិនចេះថែទាំខ្លួនឲ្យបានល្អទេនោះ។ មិនតែប៉ុណ្ណោះ វាអាចបណ្ដាលឲ្យមានបញ្ហាដល់កូននៅក្នុងផ្ទៃបានដូចគ្នា តែបញ្ហាមួយចំនួនដូចជាកូនកើតមិនគ្រប់ខែ ក៏អាចកើតឡើងបានដែរក្នុងករណីដែលគភ៌មានបញ្ហាប៉ុន្មានខាងក្រោម៖
ការដែលកូនកើតមិនគ្រប់ខែ អាចបណ្ដាលមកពីកត្តាច្រើន ដែលបង្កឡើងពីសុខភាពម្ដាយ ឬសុខភាពកូននៅក្នុងផ្ទៃផ្ទាល់តែម្ដង។
ក្នុងករណីដែលកូននៅក្នុងផ្ទៃមានបញ្ហាប៉ុន្មានចំណុចនេះ គឺអាចបណ្ដាលឲ្យកើតមិនគ្រប់ខែដូចជា៖

- រលាកស្រោមទឹកភ្លោះ ទឹកភ្លោះមានការឆ្លងមេរោគ
- បែកទឹកភ្លោះមុនពេលឈឺពោះសម្រាល
- ស្ត្រីមានកូនភ្លោះ
- មានទឹកភ្លោះច្រើន
- សុក និងទីតាំងនៃការតោងរបស់សុកខុសធម្មតា (ដូចជា សុកពាំងមាត់ស្បូន ឬសុករបើកចេញពីជញ្ជាំងស្បូនមុនពេលកំណត់)
- គ្មានមូលហេតុច្បាស់លាស់ពិតប្រាកដ។

ក្រៅពីនេះ កត្តាម្ដាយក៏អាចជាមូលហេតុបង្កឲ្យកូនកើតមិនគ្រប់ខែដែរ ប្រសិនបើ ស្ត្រីធ្លាប់រលូតកូនញឹកញាប់ មានប្រវត្តិសម្រាលមិនគ្រប់ខែ មានការឆ្លងមេរោគ ម្ដាយពពោះក្មេងពេក ឬចាស់ពេក (ក្រោម១៨ឆ្នាំ ឬលើ៣៥ឆ្នាំ) ឬមានរូបរាងស្បូនមិនប្រក្រតី។ល។
បើកូនកើតមកមិនគ្រប់ខែគឺអាចបណ្ដាលឲ្យមានបញ្ហាដកដង្ហើម បាត់តុល្យភាពកម្ដៅក្នុងខ្លួន និងទារកងាយនឹងឆ្លងរោគផ្សេងៗ។ ដូចនេះម៉ាក់ៗត្រូវពិនិត្យសុខភាពតាមការកំណត់ អំឡុងពេលពពោះ មានរបបអាហារត្រឹមត្រូវ សម្រាក និងថែទាំសុខភាពឲ្យបានល្អ ចៀសវាងការងារហួសកម្លាំង។
ដកស្រង់ពី៖ Hello Health Group