ម៉ាក់ៗថ្មីថ្មោងគួរដឹង! ទាំងនេះជាបច្ចេកទេសបំបៅកូនត្រឹមត្រូវ មិនឲ្យឈ្លក់ និងក្អែចេញមកវិញ

កូន​តូច​បៅ​ទឹក​ដោះ​ម្តាយ ឬ​ទឹក​ដោះ​គោ​នោះ​ទេ បើ​បៅ​ទៅ​ឧស្សាហ៍​ឈ្លក់ និង​ក្អែ​ចេញ​មក​វិញ បញ្ហា​ចម្បង គឺ​មក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​កូន​មិន​បាន​ត្រឹម​ត្រូវ

ទារក​ដែល​ម៉ឹម​ហើយ ក្អែ​ចេញ​មក​វិញ​ញឹក​ញាប់ ក្នុង​បរិមាណ​ច្រើនៗ​នោះ អាច​មិន​មែន​មក​ពី​បច្ចេកទេស​នៃ​ការ​បំបៅ​កូន​មួយ​មុខ​នោះ​ទេ គឺ​កូន​មាន​បញ្ហា​ក្រពះ​តូច​ត្បៀត បែប​នេះ​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ។

ហេតុ​អី​កូន​បៅ​រួច​ចេះ​តែ​ក្អែ​មក​វិញ?

ខាងក្រោមនេះជាបច្ចេកទេស​បំបៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ៖

  • ពេល​បំបៅ ក្បាល​កូន​ត្រូវ​តែ​ខ្ពស់​ជាង​ដង​ខ្លួន​បន្តិច
  • កុំ​ឲ្យ​កូន​ដេក​បៅ ឬ​យោល​អង្រឹង​បណ្តើរ​ឲ្យ​កូន​បៅ​បណ្តើរ
  • កុំ​ចាំ​ដល់​ដល់​ពេល​ទឹកដោះ​ចេញ​ខ្លាំង ចាំ​បំបៅ​ដោះ​កូន
  • បើ​កូន​ម៉ឹម​ទឹក​ដោះ​គោ ត្រូវ​មើល​ក្បាល​ដប ក្រែង​កូន​ខាំ​ធ្លាយ បៅ​ទៅ​ហូរ​ខ្លាំង
  • ពេល​បំបៅ​ដោះ កុំ​ស្លៀកពាក់​ឲ្យ​កូន​​រឹប​តឹង​ពេក
  • កុំ​ឲ្យ​កូន​បៅ​ឆ្អែត​ខ្លាំង​ពេក
  • បន្ទាប់​ពី​បំបៅ​រួច កុំ​អាល​ឲ្យ​កូន​គេង​ភ្លាម ត្រូវ​បី​កូន​ដាក់​លើ​ស្មា រួច​អង្អែល​ខ្នង​តិចៗ ដើម្បី​ឲ្យ​ទឹកដោះ​ធ្លាក់​ចុះ មិន​ក្អែ​ចេញ​មក​ក្រៅ។

ដកស្រង់ពី៖ Hello Health Group