ម៉ាក់ៗថ្មីថ្មោងគួរដឹង! ទាំងនេះជាបច្ចេកទេសបំបៅកូនត្រឹមត្រូវ មិនឲ្យឈ្លក់ និងក្អែចេញមកវិញ
កូនតូចបៅទឹកដោះម្តាយ ឬទឹកដោះគោនោះទេ បើបៅទៅឧស្សាហ៍ឈ្លក់ និងក្អែចេញមកវិញ បញ្ហាចម្បង គឺមកពីបច្ចេកទេសនៃការបំបៅកូនមិនបានត្រឹមត្រូវ

ទារកដែលម៉ឹមហើយ ក្អែចេញមកវិញញឹកញាប់ ក្នុងបរិមាណច្រើនៗនោះ អាចមិនមែនមកពីបច្ចេកទេសនៃការបំបៅកូនមួយមុខនោះទេ គឺកូនមានបញ្ហាក្រពះតូចត្បៀត បែបនេះត្រូវនាំកូនទៅជួបគ្រូពេទ្យជំនាញ។
ហេតុអីកូនបៅរួចចេះតែក្អែមកវិញ?
ខាងក្រោមនេះជាបច្ចេកទេសបំបៅកូនឲ្យបានត្រឹមត្រូវ៖

- ពេលបំបៅ ក្បាលកូនត្រូវតែខ្ពស់ជាងដងខ្លួនបន្តិច
- កុំឲ្យកូនដេកបៅ ឬយោលអង្រឹងបណ្តើរឲ្យកូនបៅបណ្តើរ
- កុំចាំដល់ដល់ពេលទឹកដោះចេញខ្លាំង ចាំបំបៅដោះកូន
- បើកូនម៉ឹមទឹកដោះគោ ត្រូវមើលក្បាលដប ក្រែងកូនខាំធ្លាយ បៅទៅហូរខ្លាំង
- ពេលបំបៅដោះ កុំស្លៀកពាក់ឲ្យកូនរឹបតឹងពេក
- កុំឲ្យកូនបៅឆ្អែតខ្លាំងពេក
- បន្ទាប់ពីបំបៅរួច កុំអាលឲ្យកូនគេងភ្លាម ត្រូវបីកូនដាក់លើស្មា រួចអង្អែលខ្នងតិចៗ ដើម្បីឲ្យទឹកដោះធ្លាក់ចុះ មិនក្អែចេញមកក្រៅ។
ដកស្រង់ពី៖ Hello Health Group