ម៉ាក់ៗអនុវត្ត ៨ តិចនិកខ្លីៗអាចជួយទប់ទល់បញ្ហាហត់ អស់កម្លាំងពេលពពោះ
អស់កម្លាំងអំឡុងពេលពពោះ ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃការមានផ្ទៃពោះ ព្រោះក្នុងពេលនេះ រាងកាយម៉ាក់ៗត្រូវទ្រទ្រង់សុខភាពខ្លួនផង និងសុខភាពគភ៌ក្នុងផ្ទៃផង។
ម៉ាក់ៗអាចទប់ទល់ និងផ្ដល់ថាមពលដល់រាងកាយវិញដោយអនុវត្តគន្លឹះសាមញ្ញទាំង ៨ ខាងក្រោមនេះជាប្រចាំដូចជា៖
១. ជ្រើសរើសអាហារសម្បូរជីវជាតិ និងប្រូតេអ៊ីន (ដូចជា សាច់ទ្រូងមាន់ ទឹកដោះគោមិនសូវមានជាតិខ្លាញ់ យ៉ាអួរ។ល។)
២. ចៀសវាងញ៉ាំអាហារផ្អែមដូចជានំខេក ដូណាត់ ស្ករគ្រាប់ ឬផឹកភេសជ្ជៈប៉ូវកម្លាំង ដើម្បីបំពេញកម្លាំងវិញ ព្រោះវាអាចធ្វើកាន់តែហត់លើសដើម។ ចំណែកភេសជ្ជៈប៉ូវកម្លាំងភាគច្រើនផ្ទុកសារជាតិបំប៉នកម្លាំងមួយចំនួនដែលអាចប៉ះពាល់ដល់អាអូនក្នុងផ្ទៃ។
៣. ញ៉ាំអាហាររៀងរាល់ ៤ម៉ោងម្ដង និងបន្ថែមជាមួយអាហារសម្រន់ល្អៗចំពោះសុខភាពនៅចន្លោះម៉ោងបាយដូចជា ផ្លែឈើ ឬគ្រាប់ធញ្ញជាតិ ជាដើម។
៤. កាត់បន្ថយជាតិកាហ្វេអ៊ីន ដោយម៉ាក់ៗអាចញ៉ាំជាតិកាហ្វេអ៊ីន ៣០០មីក្រូក្រាម/ថ្ងៃ (ស្មើនឹង២កូនពែង)។ ជាតិកាហ្វេអ៊ីនមិនមែនមានតែនៅក្នុងកាហ្វេទេ ហេតុនេះម៉ាក់ៗត្រូវចេះពិនិត្យរាល់ពេលញ៉ាំភេសជ្ជៈដទៃដូចជា តែ ឬទឹកក្រូច។ល។
៥. ផ្ដល់ពេលវេលាដល់រាងកាយសម្រាកឲ្យបានគ្រប់គ្រាន់
៦. ហាត់ប្រាណឲ្យបានទៀងទាត់ ប៉ុន្តែមិនត្រូវប្រឹងហាត់ពេកនោះទេ
៧. ព្យាយាមផ្ដល់ជាតិដែក វីតាមីន និងរ៉ែផ្សេងៗដល់រាងកាយ តាមរយៈអាហារយើងញ៉ាំរាល់ថ្ងៃ ក៏ដូចជាថ្នាំបំប៉នសុខភាពតាមគ្រូពេទ្យជំនាញណែនាំ។
៨. ព្យាយាមរក្សាជាតិទឹកនៅក្នុងខ្លួន ដោយញ៉ាំទឹកឲ្យបាន៦-១០កែវ/ថ្ងៃ។ល។
ដកស្រង់ពី៖ Hello Health Group