ធ្លាប់ឆ្ងល់អត់? ទារក​ក្នុង​ផ្ទៃ​ចេះ​តែធាក់មិនឈប់​ មកពីមូលហេតុអ្វី?

អារម្មណ៍​ដំបូង​គេ​ដែល​អ្នក​ដឹងថា​ជា​ចលនា​របស់​កូន​នោះ វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ណាស់​សម្រាប់​បទពិសោធន៍​មាន​ផ្ទៃពោះ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ វា​គឺជា​វិធី​ថ្មី​មួយ​នៃ​ការទំនាក់ទំនង​ជាមួយ​ទារក​កំពុងតែ​លូតលាស់​ក្នុង​ផ្ទៃ​។

តើអ្នកម៉ាក់មានធ្លាប់ឆ្ងល់ឬទេនៅពេលកូនចេះធ្វើចលនាក្នុងពោះ?

បើសិន​ជា​អ្នក​ជា​ម្តាយ​ថ្មីថ្មោង​អ្នក​ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​នៅពេល​ដឹង​អំពី​រឿងនេះ​។

អ្វីដែលម៉ាក់ៗត្រូវ ដឹង! ទារក ចេះ កម្រើក នៅពេលណា? បើ មិន កម្រើក មាន  គ្រោះថ្នាក់ ទេ? - BABY AND MOM

​នៅ​ត្រីមាស​ទី​ពីរ ប្រហែល​ជា​ខែ​ទី​៥ គ្រោង​ឆ្អឹង និង​សាច់ដុំ​របស់​ទា​រកបាន​លូតលាស់​ហើយ​។ ការលូតលាស់​ថ្មី​នេះ​នឹង​ធ្វើឲ្យ​គេ​អាច​ធ្វើ​ចលនា និង​ពុត​ពែន​ខ្លួន​ក្នុង​ថង់ទឹកភ្លោះ​បាន​។

. ពេលណា​ដែល​មាន​អារម្មណ៍​ដឹង​ការធ្វើ​ចលនា​របស់​ទារក​ទៅ​?
អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​នៅ​ត្រីមាស​ទី​ពីរ​ឡើង​ទៅ ជាពិសេស​សប្តាហ៍​ទី​១៨ ទៅ​២០​។ មួយវិញទៀត ទារក​ក៏​អាច​នឹង​ធ្វើ​ចលនា ដោយ​អ្នក​មិន​បាន​ដឹង​ទៀត​ផង​ជាពិសេស​ក្នុង​សប្តាហ៍​ទី​៧ ។

. តើ​ពេល​ទារក​ធ្វើ​ចលនា ម្តាយ​មាន​អារម្មណ៍​អ្វី​ខ្លះ​ទៅ​?
នៅ​ពេល​ដំបូង​ដែល​អ្នក​មាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​នោះ វា​អាច​ជា​អារម្មណ៍​ឈឺ​ឈៀបៗ​ចេញពី​ក្រពះ និង​យល់​ថា​មាន​ពពុះ​បែកៗ​នៅក្នុង​នោះ​ដែរ​។ តាម​ការសិក្សា អ្នក​ក៏​អាច​មាន​អារម្មណ៍​ដឹង​ដែរ​នៅពេល​គេ​ត្អើក​។

Fetal development: What your baby's up to in the womb

បើសិន​ជា​អ្នក​មិន​មាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​ក្រោយ​ពី​ដឹង​ជា​លើកដំបូង​ទេ ក៏​កុំ​បារម្ភ​អី​ដែរ ព្រោះ​គេ​អាច​កំពុងតែ​គេង​។ ធម្មតា​ទារក​អាច​គេង​ប្រហែល ៦០​នាទី និង​ភ្ញាក់​រយៈពេល ៦០​នាទី​។ តើ​បើសិនជា ៦០​នាទី​ហើយ​នៅតែ​មិនមាន​អារម្មណ៍​ដឹង​ចលនា​គេ​ទៀត ការ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​ពិនិត្យ​ក៏​មិន​មាន​អ្វី​ខាតបង់​ដែរ​។

៣. ការទំនាក់ទំនង​រវាង​ម្តាយ និង​កូន​
នៅ​ពេល​អ្នក​មាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក វា​គឺជា​សញ្ញា​ដ៏​សាមញ្ញ​បំផុត​ដែល​ទារក​មាន​សុខភាព​ល្អ​។ សរសៃប្រសាទ​របស់​ទា​រក​បាន​លូតលាស់​នៅពេលនេះ ហើយ​អារម្មណ៍​ដឹង​សម្លេង​ក៏​កើត​មាន​ដែរ​។ ដូច្នេះ​ដោយសារតែ​ទារក​អាច​ស្តាប់លឺ យក​ល្អ​គួរតែ​ចំណាយពេល​និយាយ ច្រៀង លេង​ជាមួយ​គេ ឬ​អង្អែល​គេ​ឲ្យបាន​រាល់​ថ្ងៃ​ផង​ទៅ​៕

ប្រភព៖ health.com