វិធីបង្ការ ៤សម្រាប់ស្រ្តីមានផ្ទៃពោះ ចៀសវាងបញ្ហាកូនក្រៅស្បូន
ការបង្កកំណើតស៊ុត (មេជីវិតញី និងឈ្មោល) ជាធម្មតាកាច់សំបុកនៅ១/៣ ខាងក្រៅដៃស្បូន ធ្វើដំណើរចូលមកតួស្បូន ដើម្បីកាច់សំបុក។ ក្នុងករណីដែលស៊ុតធ្វើការកាច់សំបុក ខុសប្រក្រតីនៅក្រៅតួស្បូន គេហៅថាជា កូនក្រៅស្បូន។
ជាទូទៅ កូនក្រៅស្បូន មិនអាចរីកលូតលាស់ធំធាត់បានដូចការបង្កកំណើតកូននៅតួស្បូនបានទេ។ ខាងក្រោមនេះជាវិធីបង្ការគឺបង្ការជាមួយនឹងមូលហេតុ ឬកត្តាប្រឈមដែលបណ្ដាលឲ្យមានកូនក្រៅស្បូន មាន៖
- កុំជក់បារី
- ការពារឆ្លងកាមរោគ ឬជំងឺឆ្លងតាមការរួមភេទផ្សេងៗ
- ព្យាបាលឲ្យបានត្រឹមត្រូវ ក្នុងករណីស្ត្រីមានការរលាកដៃស្បូន រលាកអាងត្រគាក រលាកទ្វារមាសជាដើម
- ព្យាបាលធ្លាក់ស រោគស្ត្រីផ្សេងៗដោយជួបជាមួយគ្រូពេទ្យជំនាញ ចៀសវាងការប្រើថ្នាំតាមគ្នា ឬប្រើថ្នាំគ្មានវេជ្ជបញ្ជា។
លើសពីនេះ ម៉ាក់ៗពពោះត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ។ ចំពោះស្ត្រី នៅពេលដែលបាត់រដូវ ពិនិត្យទឹកនោមថាមានគភ៌ ២-៣សប្ដាហ៍ ត្រូវទៅពិនិត្យអេកូមើលថា តើកូនបានចូលមកក្នុងស្បូនហើយឬនៅ ចៀសវាងករណីយឺតយ៉ាវរហូតដល់បែកធ្លាយកូនក្រៅស្បូន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
ដកស្រង់ពី៖ Hello Health Group