ប្រយ័ត្នផង! ស្ត្រីមានផ្ទៃពោះចូលចិត្តញ៉ាំប្រៃ ប្រយ័ត្នជួបបញ្ហាធំមិនដឹងខ្លួន

និយាយ​ដល់​របប​អាហារ​ស្រីៗ​មាន​ផ្ទៃពោះ មិន​មែន​ចេះ​តែ​ញ៉ាំ​នោះ​ទេ ញ៉ាំ​មិន​ស្រួល​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​យើង​នោះ​ទេ កូន​ក្នុង​ពោះ​មាន​បញ្ហា​ដូច​គ្នា។

ខាងក្រោមនេះចារឿង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ គឺ​ការ​ញ៉ាំ​លើស​ជាតិ​ប្រៃ​អំឡុង​ពពោះ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ៖

មនុស្ស​យើង​ធម្មតា​ញ៉ាំ​ប្រៃ​មិន​ល្អ​ទៅ​ហើយ បើ​និយាយ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ​ទៀត​រឹត​តែ​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទាំង​ម្តាយ​ទាំង​កូន។ បញ្ហា​ប្រឈម​ធំ​បំផុត​នោះ បើ​ម៉ាក់ៗ​មាន​ជំងឺ​លើស​ឈាម ហើម ហើយ​ញ៉ាំប្រៃ និងមានជាតិប្រូតេអុីនក្នុងទឹកនោម ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើងដល់គ្រោះថ្នាក់

ដើម្បី​ដឹង​ថា ​ពេល​ពពោះ​មាន​លើស​ជាតិប្រូតេអ៊ីន (ដែល​យើង​តែង​ចំណាំ​ហៅថា លើសជាតិ​ប្រៃ) ឬ​អត់​នោះ អំឡុង​ពេល​ពពោះ​តម្រូវ​ឲ្យ​​យើង​ទៅ​ធ្វើ​តេស្ត​​ទឹក​នោម​រៀងរាល់​ខែ។

ក្នុង​ករណី​ដែល​មាន​លើស​ជាតិ​ប្រូតេអ៊ីន នោះ​ម៉ាក់ៗ​ត្រូវ​ឆាប់​ផ្លាស់​ប្តូរ​របប​អាហារ ដោយ​ងាយ​មក​ញ៉ាំ​អាហារ​សាប និង​កាត់​បន្ថយ​ជាតិ​សាច់ ​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​យើង និង​កូន។

ដកស្រង់ពី៖ Hello Health Group