ប្រយ័ត្នហួសពេល! រឿងសំខាន់ ៤ប៉ាម៉ាក់ៗគួរតាមដានកូនជាប្រចាំ
កូនតូចទាមទារការយកចិត្តទុកដាក់ខ្លាំងពីម៉ាក់ៗ បន្ថែមពីនេះត្រូវតាមដានជាប្រចាំនូវសកម្មភាព របបអាហារ ជាពិសេសការបន្ទោបង់តែម្ដង។
ខាងក្រោមនេះគឺជារឿងសំខាន់ ៤យ៉ាង ដែលម៉ាក់ៗគ្រប់រូបគួរតែតាមដានកូនជាប្រចាំ៖
១. លាមក
លាមកកូនអាចបញ្ជាក់ពីស្ថានភាពសុខភាព ដូចនេះបើកូនខកខានបន្ទោបង់មួយថ្ងៃ យើងអាចដឹងថាមកពីបញ្ហាចំណីអាហារទើបបណ្ដាលឲ្យមានបញ្ហាបែបនេះ។ មួយវិញទៀតបើកូនប្រែជារាករូស យើងក៏ស្មានដឹងថា អាហារប្លែក ឬមិនល្អមួយណាដែលកូនញ៉ាំទៅប្រែជាបែបនេះ ហើយអាចស្វែងរកគ្រូពេទ្យព្យាបាលពេលអាការៈមិនទាន់ធ្ងន់ធ្ងរ។
២. រូបរាងកាយទាំងមូល
តាមដាន និងមើលធម្មតាមិនដូចគ្នានោះទេ ម៉ាក់ៗត្រូវដឹងថារូបរាងកូនជាចំណុចសំខាន់បំផុត ព្រោះខ្លាចត្រូវរបួស ឬមានសត្វល្អិតទិចខាំ។ ពេលវេលាអាចសង្កេតកូនបានសព្វគ្រប់ជ្រុងជ្រោយ គឺពេលងូតទឹក និងជូតខ្លួន ប្រសិនបើឃើញមានជាំ កន្ទួល អ្វីប្លែកអាចព្យាបាល និងស្វែងរកពីកន្លែងដែលអាចធ្វើឲ្យកូនរបួស ចៀសវាងកើតឡើងរឿងដដែលៗ។
៣. ក្បាល
ក្បាលគឺជាចំណុចសំខាន់បំផុតដែលម៉ាក់ៗត្រូវតែតាមដានជាប្រចាំ ព្រោះថាយើងមិនបាននៅក្បែរកូនគ្រប់ពេលនោះទេ ដូចនេះបើកូនដួល ឬប៉ះទង្គិចចំកន្លែងសំខាន់នោះពិតជាគ្រោះថ្នាក់ខ្លាំង។ ដូចនេះពេលកូនគេង ត្រូវរកមើលថាក្បាលកូនមានស្នាមអ្វីគួរឲ្យបារម្ភអត់កត់សម្គាល់ ឬស្បែកក្បាលកូនប្រក្រតីអត់។
៤. ទឹកនោម
ពណ៌ទឹកនោម និងបរិមាណសុទ្ធតែសំខាន់ដូចគ្នាចំពោះកូន។ ប្រសិនបើបរិមាណទឹកនោមតិច និងពណ៌ប្រែប្រួលជាលឿង ហើយក្ដៅអាចមកពីកូនផឹកទឹកមិនបានគ្រប់គ្រាន់ ដូចនេះត្រូវប្រញាប់បំពេញជាតិទឹក ព្រោះក្មេងបាត់បង់ជាតិទឹកមិនល្អចំពោះសុភាពឡើយ។
ដកស្រង់ពី៖ Hello Health Group