គ្រោះថ្នាក់ណាស់! កូនមានសញ្ញាទាំងនេះ ត្រូវប្រញាប់នាំកូនមកជួបគ្រូពេទ្យ
ពេលកូននៅក្នុងពោះម៉ាក់ៗព្យាយាមថ្នមខ្លួនប្រាណ ព្រោះខ្លាចប៉ះពាល់ដល់គភ៌ ដូចគ្នានេះដែរ ក្រោយសម្រាលកូនរួច ម៉ាក់ប៉ានៅតែយកចិត្តទុកដាក់ និងថែទាំឲ្យបានដិតដល់ ខ្លាចស្រមោចខាំ ឬកូនឈឺថ្កាត់ណាស់។
ទោះជាយ៉ាងណាការឈឺថ្កាត់ជារឿងចៀសមិនផុត បើទារកមានសញ្ញាទាំងនេះ ត្រូវប្រញាប់យកមកជួបគ្រូពេទ្យភ្លាម៖
- កូនយំរញ៉ាំរញ៉ូវមិនដឹងមូលហេតុ ប្រហែលជាឈឺពោះ ឬមានសត្វអ្វីចូលក្នុងត្រចៀក
- ផ្ចិតកូនមានហៀរទឹកឬធំក្លិនរហូត បើទោះជ្រុះយូរហើយក៏ដោយ
- កូនក្ដៅខ្លួនលើសពី ៣៨ អង្សាសេ
- កូនមិនព្រមបៅសោះ
- កូនមិនបន្ទោបង់ច្រើនថ្ងៃ
ម៉ាក់ប៉ាទាំងអស់ត្រូវតាមដានកូនជាប្រចាំទាំងកម្ដៅ លាមក ព្រោះបើមានអ្វីមិនស្រួល យើងអាចជួយបានទាន់ពេលវេលា។ ម្យ៉ាងទៀតម៉ាក់ប៉ាត្រូវតែត្រៀមសម្ភារៈសង្គ្រោះបឋមមួយចំនួននៅផ្ទះ។
ដកស្រង់ពី៖ Hello Health Group