ប្រសើរណាស់! ពពោះចង់គ្មានស្នាមសង្វារ ម៉ាក់ៗកុំភ្លេចអនុវត្តន៍វិធីទាំងនេះ
ពេលមានផ្ទៃពោះ ក្រៅពីចង់ឲ្យកូន និងខ្លួនឯងសុខភាពល្អ នៅមានក្ដីប្រាថ្នាធំមួយទៀតគឺមិនចង់ឲ្យពោះមានឡើងសង្វារ តែម៉ាក់ខ្លះ ព្រោះមិនបានថែទាំ និងយល់ដឹងពីវិធីការពារ ទើបបណ្ដាលឲ្យមានសង្វារក្រវេមក្រវាមពេញពោះ។
ខាងក្រោមនេះជារឿងដែលអ្នកពពោះត្រូវដឹងដើម្បីជៀសវាងមានសង្វាពេលពពោះ៖
១. កុំភ្លេចលាបឡេ/ប្រេង
វិធីការពារកុំឲ្យបែកសង្វារពោះ គឺត្រូវលាបប្រេង ឬឡេនៅពោះតាំងពីទម្ងន់ដំបូងៗ។ ព្រោះថាកាលណាយើងតែងតែផ្ដល់សំណើមដល់កន្លែងនោះរហូតលើសលប់ ហើយពេលពោះចាប់ផ្ដើមធំ ស្បែកពោះក៏នៅតែមិនស្ងួត ដែលអាចការពារការលេចចេញស្នាមនោះមកបាន។ អ្នកម៉ាក់គួរផឹកទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកពីក្នុងខ្លួនមកវិញ។
២. កុំភ្លេចម៉ាសបិទពោះ
វិធីផ្ដល់សំណើមដល់ពោះដែលល្អបំផុត នោះគឺការប្រើម៉ាស ដែលរូបរាងរបស់វាគឺស្រដៀងម៉ាសបិទមុខយើងដែរ ហើយវាមានគុណសម្បត្តិច្រើនយ៉ាងជួយឲ្យពោះស និងជួយឲ្យស្បែកពោះរលោង។ ម៉ាក់ៗទើបមានកូនអាយុ ១ ខួប ៥ ខែបានបញ្ជាក់ទៀតថា ម៉ាសនោះអាចប្រើតាំងពីគភ៌បាន ៣-៤ ខែឡើង ហើយមួយសប្ដាហ៍ប្រើម្ដង រហូតដល់កើត អាចជួយបានយ៉ាងមានប្រសិទ្ធិភាព។
៣. កុំស្លៀកសម្លៀកបំពាក់វែងៗ
ពោះកាន់តែធំកាន់តែរមាស់ ដូចនេះបើគេងគួរពាក់អាវខ្លីៗ ហើយខោក៏គួរស្លៀកសំយេះ ហើយចំហពោះឲ្យទំនេរ ក៏អាចគាត់បន្ថយសម្ពាធផ្សេងៗ និងមិនឲ្យរមាស់ពោះ។ មួយវិញទៀតពេលលាបឡេគួរទុកឲ្យស្ងួតសិន ដោយអាចយកកង្ហារមកផ្លុំ ចាំស្លៀកពាក់ ដើម្បីកុំឲ្យប្រឡាក់នាំឲ្យរមាស់លើសដើម។
៤. កុំស្លៀកតឹងៗ
ការហាមស្លៀកខោតឹងៗពេក ព្រោះវាអាចបណ្ដាលឲ្យរមាស់ អេះ ហើយស្បែកត្រង់បរិវេណនោះចាប់ផ្ដើមស្ងួតទៅៗ ដែលធ្វើឲ្យសង្វារចាប់ផ្ដើមកើតឡើងភ្លាមៗដែរ។ ការស្លៀកខោចង្កេះកៅស៊ូក៏មិនល្អដែរ គួរតែស្លៀករ៉ូបរលុងៗ ទើបមានផាសុកភាពចំពោះស្បែក។
ដកស្រង់ពី៖ Hello Health Group