ប៉ាម៉ាក់ត្រូវដឹង! ធ្វើរឿង ៨ប្រភេទនេះកូនស្អប់ ហើយមិនស្តាប់បង្គាប់ថែមទៀត

មានពេលខ្លះប៉ាម៉ាក់ធ្វើនូវរឿងមួយចំនួនដែលគិតថាវាល្អចំពោះកូន ប៉ុន្តែកូនបែរជាស្អប់ទៅវិញ ដូចនេះជាអ្នកត្រូវតែចេះសង្កេតពីអារម្មណ៍របស់កូនដើម្បីកុំឪ្យគេស្ពប់អ្នកឪ្យសោះ។

តើប៉ាម៉ាក់បែបណាដែលកូនស្អប់នោះ?

ខាងក្រោមនេះប៉ាម៉ាក់នឹងបានជ្រាបច្បាស់អំពីរឿងដែលអ្នកមិនត្រូវធ្វើចំពោះកូនតូចឡើយ៖

១. ប្រាប់អាថ៌កំបាំងកូនដល់បងប្អូន មិត្តភក្តិ
នៅពេលដែលកូនមានទម្លាប់អាក្រក់អ្វីមួយ អ្នកមិនត្រូវនិយាយប្រាប់អ្នកដទៃនៅចំពោះមុខកូនឡើយ ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសកូន ជាហេតុដែលអាចធ្វើឪ្យកូនស្អប់អ្នកបាន។

២. ការនិយាយប្រាប់កូនថា ៉ម៉ាក់និយាយបែបនេះគឺបែបនេះហើយ ព្រោះដើម្បីកូនល្អ”
អ្នកមិនត្រូវប្រើអំណាចដើម្បីអប់រំកូននោះទេ ព្រោះវាអាចធ្វើឪ្យគេកាន់តែប្រឆាំងនឹងអ្នករឹតតែខ្លាំងចាមុនទៅទៀត។

៣. កូនធំជាងប្អូន ត្រូវតែឪ្យប្អូន
តំណែងក្នុងគ្រួសារមិនមែនកូនអាចសម្រេចបានឡើយ ដូចជានៅពេលដែលគេដណ្តើមរបស់គ្នា អ្នកមិនត្រូវប្រើពាក្យខាងលើដើម្បីនិយាយជាមួយកូនឡើយ ព្រោះវាអាចធ្វើឪ្យបាក់ទឹកចិត្តបាន ហើយស្អប់អ្នកជាមិនខាន។

៤. ការមិនជឿជាក់ចំពោះកូន
នៅពេលដែលកូននិយាយជាមួយអ្នក អ្នកមិនត្រូវប្រើពាក្យណាដែលសង្ស័យពីពាក្យសម្តីកូនមកនិយាយជាមួយកូនឡើយ ព្រោះវាអាចធ្វើឪ្យកូនមិនចង់ចែករំលែកជាមួយអ្នក ហើយគេនឹងទៅចែករំលែកជាមួយមិត្តរបស់កេច្រើនជាងអ្នក។

៥. ការប្រើពាក្យសើចចំអក ដើម្បីកែទម្លាប់របស់កូន
នៅពេលដែលកូនមានទម្លាប់អាក្រក់ ឬទម្លាប់មិនល្អ អ្នកមិនត្រូវប្រើការសើចចំអក​ដើម្បីកែប្រែកូននោះទេ ព្រោះវាអាចធ្វើឪ្យអ្នកស្អប់អ្នក ដូចជាអ្នកអាចប្រើវិធីផ្សេងៗ​ដើម្បីកែប្រែតាមសម្រួល នោះកូននឹងមិនស្អប់អ្នកឡើយ។

៦. អ្នកវាយកូនបាន ប៉ុន្តែកូនមិនអាចវាយអ្នកដទៃឡើយ
នៅពេលដែលអ្នកអប់រំកូនមិនឪ្យវាយអ្នកដទៃ ប៉ុន្តែអ្នកបែរចាវាយកូនទៅវិញ នេះជាទង្វើដែលធ្វើឪ្យកូនមិនស្តាប់អ្នក ហើយថែមទាំងស្អប់អ្នកទៀតផង ព្រោះគេយល់ថាអ្នកមិនស្រលាញ់គេ ទើបវាយគេ។

៧. ភាពលំអៀង
នៅពេលដែលអ្នកមិនឪ្យកូនលេងគ្រឿងអេឡិចត្រូវនិចផ្សេងៗ ប៉ុន្តែអ្នកបែរជាលេងនៅចំពោះមុខកូន នោះកូននឹងថាអ្នកលំអៀង នោះគេនឹងមិនចង់នៅជិតអ្នកទៀតទេ។

៨. ការបង្ខំឪ្យកូនទទួកស្គាល់កំហុសរបស់ខ្លួននៅចំពោះមុខអ្នកដទៃ
នៅពេលដែលកូនធ្វើខុស អ្នកអាចនាំគេមកផ្ទះដើម្បីអប់រំបាន ដោយមិនត្រូវឪ្យគេទទួលស្គាល់របស់គេនៅចំពោះមុខអ្នកដទៃឡើយ ព្រោះវាអាចធ្វើឪ្យកូនអាប់អោនកិត្តិយសបាន ដូចជាកូននឹងគុំអ្នកអស់មួយជីវិត។

ដកស្រង់ពី៖ Health.com