ពពោះហាមញ៉ាំត្រីសមុទ្រទាំងនេះព្រោះវាមានជាតិបារ៉តខ្ពស់ ប៉ះពាល់ដល់កូន
ពពួកសត្វត្រីធំៗ ដែលរស់នៅក្នុងទឹកសមុទ្រយូរឆ្នាំមានផ្ទុកនូវជាតិបារ៉តច្រើន មិនល្អចំពោះស្រីៗមានផ្ទៃពោះនោះទេ។
ខាងក្រោមនេះជារឿងដែលម៉ាក់ៗពពោះត្រូវដឹងចំពោះអាហារដែលមានជាតិប៉ារ៉តលើគ្រឿងសមុទ្រ៖

ស្រីៗមានផ្ទៃពោះញ៉ាំគ្រឿងសមុទ្រច្រើនហួសហេតុ បណ្តាលឲ្យមានកម្រិតសារធាតុបារ៉តខ្ពស់ក្នុងខ្លួន អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ធ្វើឲ្យកូនកើតមកមានភាពមិនប្រក្រតី ធ្វើឲ្យខូចខួរក្បាល ការលូតលាស់កូនមិនល្អ និងមានបញ្ហាប្រព័ន្ធសរសៃប្រសាទ។
ក្នុងនោះស្ត្រីពពោះ មិនត្រូវញ៉ាំពពួកត្រីឆ្លាម ត្រីធូណា ត្រីថាលហ្វីស ត្រីដាវ ឬត្រីស្បៃកា ព្រោះជាប្រភេទត្រីសម្បូរសារធាតុបារ៉ត។

សម្រាប់មន្ទិលសង្ស័យពីសារធាតុបារ៉តមាននៅក្នុងត្រី អាជ្ញាធរចំណីអាហារ និងឱសថអាមេរិក FDA និងទីភ្នាក់ការពារបរិស្ថានអាមេរិក EPA បានណែនាំឲ្យស្រីៗកំពុងពពោះ បំបៅដោះកូន និងក្មេងតូចៗ គួរតែកំណត់បរិមាណញ៉ាំគ្រឿងសមុទ្រឲ្យបានត្រឹមត្រូវ។
ដកស្រង់ពី៖ Hello Health Group