អ្នកម៉ាក់គួរដឹង! អាហារ ៤ប្រភេទជួយដល់អ្នកពពោះ និងកូនក្នុងផ្ទៃមានភាពឆ្លាតវៃ

ក្នុងកំឡុងពេលពពោះ គឺជាពេលដែលអ្នកម៉ាក់គ្រប់រូបត្រូវមានការប្រុងប្រយ័ត្ន និងថែសុខភាពឱ្យបានល្អ ដើម្បីជាជំនួយដល់ខ្លួន​ឯង សុខភាពកូនក្នុងផ្ទៃ និងជាជៀសវាងនូវផលមិនល្អនាៗ។ ការទទួលទានរបបអាហារឱ្យបានត្រឹមត្រូវ គឺជារឿងដ៏សំខាន់មួយដែលស្រ្តីគ្រប់រូបត្រូវយកចិត្តទុកដាក់ ដើម្បីឱ្យកូនមានសុខភាពល្អ រឹងមាំ និងមានភាពវ័យឆ្លាត ក្រោយពេលសម្រាល។

តើអាហារបែបណាខ្លះ ដែលអ្នកម៉ាក់ៗគួរទទួលទាន ក្នុងអំឡុងពេលពពោះ?

ខាងក្រោមនេះ គឺជាអាហារ ៤​​ ប្រភេទដែលជំនួយដល់ការចងចាំរបស់ស្រ្តីពពោះ និងធ្វើឱ្យកូនមានភាពឆ្លាតវៃ៖

១. បន្លែបៃតង
បន្លែបៃតងដូចជា ប្រូខូលី ស្ពៃក្តោប ផ្កាខាត់ណាជាដើម គឺផ្តល់អាហាររូបត្ថម្ភច្រើន ដែលពួកវាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលជួយទ្រទ្រង់សកម្មភាព មេតាបូលីស និងសារធាតុប្រឆាំងអុកស៊ីតកម្មតំបន់កោសិកាខួរក្បាល ដែលជួយឱ្យអ្នកម៉ាក់មានសុខភាពល្អ។ ជាពិសេសបន្លែបៃតងសម្បូរទៅដោយ វីតាមីន B6, B12 និងអាស៊ីតហ្វូលិកជាច្រើន ដែលកាត់បន្ថយកម្រិត homocysteine ប្រឆាំងនឹងការបាត់បង់ការចងចាំ។ បន្លែបៃតងក៏បង្កើតកោសិកាឈាមក្រហម និងស ជួយដល់សុខភាពខួរក្បាល និងការពារពិការភាពនៃប្រព័ន្ធសរសៃប្រសាទចំពោះទារកផងដែរ។

២. ស៊ុត
ស៊ុតគឺជាមុខម្ហូបដែលសម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមជាច្រើនដូចជា choline ឬវីតាមីន B។ ដូច្នេះវាល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែលឆាប់ភ្លេច។ ជាពិសេស នៅក្នុងស៊ុតលឿង តែងតែមានសារធាតុ choline ច្រើនណាស់ ដែលជួយឱ្យខួរក្បាលរបស់អ្នកម៉ាក់ ធ្វើការកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យទារកកាន់តែឆ្លាតជាទៀតផង។

៣. ផ្លែឈើ
ផ្លែឈើមានសារធាតុរ៉ែ វីតាមីន ជាតិសរសៃច្រើន។ សម្រាប់ស្ត្រីមានផ្ទៃពោះ ការទទួលទានផ្លែឈើយ៉ាងសកម្មគឺជារឿងល្អ ព្រោះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលទាំងជំនួយស្បែកស្អាត និងមានប្រយោជន៍ច្រើនចំពោះសុខភាព។ ពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ដូចជា ក្រូច ត្របែក ក្រូចថ្លុងជាដើម ដែលគួរទទួលទានឱ្យបានទៀងទាត់ ព្រោះវានឹងជំរុញឱ្យខួរក្បាលដំណើរការបានល្អ និងដំណើរការកាន់តែរឹងមាំ។ ម្យ៉ាងវិញទៀត ផ្លែឈើក៏ជួយដល់សមត្ថភាពខួរក្បាលរបស់អ្នកម៉ាក់ និងបង្កើនភាពវ័យឆ្លាតដល់ទារកក្នុងផ្ទៃផងដែរ។ ការសិក្សាបានរកឃើញថា ស្ត្រីដែលញ៉ាំផ្លែឈើច្រើននៅពេលមានផ្ទៃពោះ គឺធ្វើឱ្យសមត្ថភាពខួរក្បាលនៃកូនមានភាពវ័យឆ្លាតជាងក្មេងធម្មតាដែលពុំសូវបានទទួលទានផ្លែឈើពេលពពោះ។

៤. ធញ្ញជាតិ
ធញ្ញជាតិពេញនិយមក្នុងការទទួលទានដូចជា ស្រូវសាលី និងសណ្តែកជាដើម មានផ្ទុកវីតាមីន B1 ច្រើនដែលបង្កើនការផ្គត់ផ្គង់ឈាមនៃអុកស៊ីសែនទៅកាន់ខួរក្បាល។ ការទទួលទានធញ្ញជាតិជាប្រចាំផ្តល់នូវជាតិគ្លុយកូសគ្រប់គ្រាន់ដែលរាងកាយត្រូវការ ជួយឱ្យខួរក្បាលស្ត្រីមានផ្ទៃពោះធ្វើការបានកាន់តែល្អប្រសើរ។ គ្រាប់ធញ្ញជាតិក៏មានសារៈសំខាន់ចំពោះទារកក្នុងផ្ទៃផងដែរ។ បន្ថែមពីនោះ ស្រូវសាលីមានផ្ទុកទៅដោយកាបូអ៊ីដ្រាត​ វីតាមីន​ និងសារធាតុរ៉ែសំខាន់ៗដូចជា វីតាមីន B និងម៉ាញ៉េស្សូម ដែលជំនួយដល់រាង្គកាយ និងខួរក្បាលរបស់ទារក៕

ដកស្រង់ពី៖ PHUNUTODAY