ម៉ាក់ៗគួរដឹង! ក្នុងសប្តាហ៍ទី៨ នៃការពពោះអ្នកម៉ាក់នឹងជួបរឿងទាំងនេះជាក់ជាមិនខាន

ការពពោះគឺជាក្តីប្រាថ្នាដែលលោកប៉ាអ្នកម៉ាក់គ្រប់រូបតែងតែទន្ទឹងរងចាំ ដើម្បីជួបមុខបុត្ររបស់ខ្លួន ហើយមុននឹងឈានដល់ថ្ងៃសម្រាល ក៏ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនផងដែរ។

ខាងក្រោមនេះគឺជាចំណុចគួរដឹងមួយចំនួន ដែលកើតឡើងចំពោះអ្នកម៉ាក់ និងទារកក្នុងផ្ទៃ ក្នុងអំឡុងសប្តាហ៍ទី ៨ នៃការពពោះ៖

១. កូនតូចក្នុងផ្ទៃ
ក្នុងសប្តាហ៍ទី 8 កូនក្នុងផ្ទៃនឹងលូតលាស់មានប្រវែង 1.3 សង់ទីម៉ែតដែលមើលទៅដូចជាកូនក្អាត់ ប៉ុន្តែកន្ទុយនឹងកាន់តែខ្លី ហើយបាត់បន្តិចម្តងៗ។ ភ្នែក និងច្រមុះអាចមើលឃើញ ចំណែកត្រចៀកខាងក្នុង និងអណ្តាតរបស់កូនកំពុងតែអភិវឌ្ឍ។ ដៃនិងជើងរបស់គេ នឹងត្រូវបានលេចឡើង ប៉ុន្តែនៅជាឆ្អឹងខ្ចីនៅឡើយ។ ដំណាក់កាលនេះ មិនទាច់អាចកំណត់ថាជា កូនប្រុស ឬកូនស្រីនោះទេ។

២. រាង្គកាយអ្នកម៉ាក់
ទោះបីជាទារកនៅតូចក៏ដោយ ចាប់ពីសប្តាហ៍ទី 8 ស្បូនរបស់អ្នកម៉ាក់ត្រូវបានកើនឡើងដល់ទំហំប៉ុនកូនបាល់។ ​អ្នកម៉ាក់​អាចនឹងបត់ជើងតូចញឹកញាប់ ដោយសារតែសម្ពាធ​កាន់តែខ្លាំង​មកលើ​ប្លោកនោម​។ ក្នុងដំណាក់កាលនេះ អ្នកម៉ាក់អាចចាញ់កូនញឹកញាប់ ដូចជាក្អួតចង្អោរ អស់កម្លាំង និងឈឺក្បាលជាដើម ជាពិសេសនៅពេលព្រឹក។

៣. រឿងអ្នកម៉ាក់គួរចងចាំ
អ្នកម៉ាក់ត្រូវតាមដានសុខភាពឱ្យបានញឹកញាប់ ដើម្បីប្រាកដថាខ្លួន និងកូនក្នុងផ្ទៃមានសុភាពរឹងមាំ និងលូតលាស់ល្អ  ព្រមទាំងពិភាក្សាជាមួយគ្រូពេទ្យ អំពីចំណុចនានាក្នុងការថែរក្សាគភ៍ផងដែរ។ មួយវិញទៀតត្រូវទទួលទានអាហារដែលមានសារជាតិវីតាមីន និងការហាត់ប្រាណដើម្បីជំនួយដល់រាង្គកាយផងដែរ។

ជារួមមកវិញរឿងទាំង ៣ចំណុចខាងលើនេះ គឺនឹងកើតឡើងចំពោះអ្នកម៉ាក់ និងអូនតូចក្នុងផ្ទៃនៅអំឡុងសប្តាហ៍ទី8 ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់អ្នកម៉ាក់ពពោះដើម្បីថែក្សាខ្លួនឯង និងកូនក្នុងផ្ទៃ៕

ដកស្រង់ពី៖ pregnancybirht&baby