ម៉ាក់ៗថ្មីថ្មោងគួរដឹង! ពេលវេលា​ដែលក្មេងៗត្រូវការ​គេង​ចាប់ពី០ខែ រហូតដល់ ១២ឆ្នាំ

ការគេងរបស់កូនជារឿងសំខាន់ ពីព្រោះប្រសិនបើកូនគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ជាច្រើនដូចជា ការលូតលាស់ខួរក្បាល មួម៉ៅច្រើនទៀតផង ហើយអ្នកម៉ាក់មាន​ធ្លាប់​ឆ្ងល់​ទេ ហេតុអ្វី​បានជា​ទារក​ទើបនឹង​កើត​ត្រូវការ​គេង​ច្រើន ហើយ​ដល់ពេល​ធំ​បន្តិច​មិនសូវ​គេង​សោះ បែរជា​លេង​ច្រើនជាង? តាមពិត​ពេលវេលា​ដែលក្មេងៗត្រូវ​គេង វា​អាស្រ័យ​ទៅតាម​ការលូតលាស់ និង​វ័យ​របស់​ក្មេងម្នាក់។ ចំពោះ​ចំនួន​ម៉ោង​ដែលក្មេងៗត្រូវ​គេង អាច​ប្រែប្រួល​បន្តិចម្តងៗ រហូត​ទាល់តែ​ពួកគេ​ពេញវ័យ។

ដូច្នេះ ដើម្បី​ឲ្យកូនៗគេង​បាន​ត្រឹមត្រូវ​ទៅតាម​អាយុ ឪពុកម្តាយ​គួរស្វែងយល់​ពី​ចម្លើយ​ដូចខាងក្រោម៖

១. ក្មេង​មាន​អាយុ ០ ដល់ ៤ខែ
ដំណាក់កាល​នេះ ពួកគេ​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ៣ដង(ប្រហែលជា៤ម៉ោង) ចំណែកឯ​ពេលយប់​វិញ ចាប់ពី ៩ទៅ ១០ម៉ោង។ ដូច្នេះ ក្នុង​មួយថ្ងៃ ពួកគេ​ត្រូវការ​គេង ប្រហែលជា ១៤ម៉ោង។

២. ក្មេង​មាន​អាយុ ៤ ទៅ៦ខែ
ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ ទៅ៣ដង(៤ទៅ៥ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ទៅ ១៥ម៉ោង។

. ក្មេង​មាន​អាយុ ៦ ទៅ៩ខែ
ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ដង(២ទៅ៤ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ ទៅ ១២ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ម៉ោង។

៤. ក្មេង​មាន​អាយុ ៩ ទៅ ១២ខែ
ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ២ ទៅ៣ដង(៤ទៅ៥ម៉ោង)  ហើយ​ពេលយប់​វិញ​អាច ១០ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៤ ទៅ ១៥ម៉ោង។

. ក្មេង​មាន​អាយុ ១២ ទៅ ១៨ខែ
ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ ទៅ២ដង ហើយ​ពេលយប់​វិញ​អាច ១១ ទៅ១២ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៣ ទៅ ១៤ម៉ោង។

៦. ក្មេង​មាន​អាយុ ១៨ ទៅ ២៤ខែ
ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ដង ហើយ​ពេលយប់​វិញ​អាច ១១ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ទារក​ត្រូវការ​គេង​ប្រហែលជា ១៣ ទៅ ១៤ម៉ោង។

៧. ក្មេង​មាន​អាយុ ២ ទៅ ៣ឆ្នាំ
ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ដង ហើយ​ពេលយប់​វិញ​អាច ១០ ទៅ ១១ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ កុមារ​ត្រូវការ​គេង​ប្រហែលជា ១២ ទៅ ១៤ម៉ោង។

៨. ក្មេង​មាន​អាយុ ៣ទៅ ៥ឆ្នាំ
ដំណាក់កាល​នេះ ក្មេង​ត្រូវការ​គេង​ថ្ងៃ​ប្រមាណ​ជា ១ដង ហើយ​ពេលយប់​វិញ​អាច ១០ ទៅ១១ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ កុមារ​ត្រូវការ​គេង​ប្រហែលជា ១១ ទៅ ១៣ម៉ោង។

៩. ក្មេង​មាន​អាយុ ៥ ទៅ ១២ឆ្នាំ
ដំណាក់កាល​នេះ ក្មេង​ត្រូវ​ចូលរៀន​ហើយ ដូច្នេះ​ពេល​ថ្ងៃ​ពួកគេ​អាច​មិនបាន​គេង​ឡើយ ហើយ​ពេលយប់​វិញ​អាច​គេង​ប្រហែលជា ១០ម៉ោង។ ដូច្នេះ​រយៈពេល​មួយថ្ងៃ​ពេញ ពួកគេ​ត្រូវការ​គេង​ប្រហែលជា ១០ម៉ោង។

ដកស្រង់ពី៖ caringforkids