ប៉ាម៉ាក់ចាំបាច់ត្រូវដឹង! ចាប់តាំងពីកូនកើតដល់ 2ឆ្នាំ តើគេមានការលូតលាស់អ្វីខ្លះ? (មានវីដេអូ)
ការលូតលាស់ និងធំធាត់របស់កុមារមានច្រើនដំណាក់កាល និងខុសៗគ្នា ចាប់តាំងពីពេលកើតមក រហូតដល់ធំពេញវ័យ។ ក្នុងនោះដែរប៉ាម៉ាក់គឺជាចំណែកដ៏ធំក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ឱ្យលូតលាស់ធំធាត់ល្អ ប្រកបដោយសុវត្ថិភាព និងមានភាពឆ្លាតវ័យ។
ខាងក្រោមនេះគឺជាដំណើរការនៃការអភិវឌ្ឃខ្លួនរបស់កូនៗចាប់ពីក្រោយពេលសម្រាល រហូតដល់អាយុ ១៨ខែ៖
១. ក្រោយសម្រាលរហូតដល់ ៣ខែ
ខួរក្បាលរបស់អូនតូចកំពុងអភិវឌ្ឍតាំងពីពេលពួកគេកើតមកដំបូង ហើយលូតលាស់អាស្រ័យលើសញ្ញាដែលពួកគេទទួលបាន ពីមជ្ឈដ្ឋានជុំវិញ។ ពួកគេចាប់ផ្តើមស្គាល់ និងរៀនពីបរិយាកាសជុំវិញខ្លួន ដូចជាសំឡេង និងពន្លឺជាដើម ហើយធ្វើការឆ្លើយតបដោយការយំ ឬបង្កើតជាសំឡេង ឬកាយវិការផ្សេងៗ។
២. ចាប់ពី ៣ខែដល់ ៩ខែ
ជាពេលដែលអូនតូចចាប់ផ្តើមស្គាល់ និងរៀនពីមនុស្សដែលនៅក្បែរពួកគេបំផុត។ ពួកគេចេះញញឹម និងរីករាយក្នុងជីវិតប្រចាំថ្ងៃ។ នៅអាយុ ៦ខែ ពួកគេអាចញ៉ាំអាហាររឹងបាន ហើយអ្នកម៉ាក់គួរតែផ្តល់អាហារដែលសម្បូរអាហារូបត្ថម្ភ ទៅកាន់ពួកគេឱ្យបានច្រើន។ ក្នុងវ័យនេះគេក៏ចេះរមៀល រៀនផ្លាស់ទី តោងឈរផងដែរ។
៣. ចាប់ពី ៩ខែរហូតដល់ ១៨ខែ
នេះគឺជាដំណាក់កាលដែលកូនៗរបស់អ្នកលូតលាស់ល្អ និងរពឹស។ ពួកគេចាប់ផ្តើមចេះចំណាំ ចេះចាប់អារម្មណ៍អំពីបរិយាកាសជុំវិញខ្លួន ព្រមទាំងជាពេលដែលចង់ដឹង ចង់ឃើញពីអ្វីៗគ្រប់យ៉ាងផងដែរ។ ពួកគេតែងតែចង់ដឹងអ្វីដែលថ្មី ដោយការញ៉ាំ ដូច្នេះប៉ាម៉ាក់ត្រូវបង្កើនការយកចិត្តទុកដាក់ទាំងអនាម័យ និងអំពីសុខភាព។
៤. ចាប់ពី១៩ខែរហូតដល់ ២ឆ្នាំ
កូនរបស់អ្នកចាប់ផ្តើមចេះស្គាល់ឈ្មោះរបស់ខ្លួនឯង ចេះចំណាំរបស់ផ្សេងៗកាន់តែច្បាស់ និងត្រូវការការនាំលេងពីប៉ាក់ម៉ាក់ច្រើន។ នៅពេលឈានចូលអាយុមួយខួបជាង ពួកគេនឹងចាប់ផ្តើមរៀនដើរ រៀននិយាយពីតិចៗ រហូតដល់ច្បាស់។ ក្នុងវ័យនេះម៉ាក់ប៉ាគួរបង្រៀនអ្វីដែលជាគម្រូល្អដល់ពួកគេឱ្យបានច្រើន ដូចជាការអាន ការមើលរូបភាពជាដើម ដើម្បីជំនួយដល់ការអភិវឌ្ឍសមត្ថភាព។
**ចំណាំ កូនមានសុខភាពល្អ និងឆ្លាតវ័យ លោកប៉ាអ្នកម៉ាក់គួរតែព្យាយាមបង្រៀនូវអ្វីដែលល្អៗ ថ្មីៗទៅកាន់កូន ជាពិសេសគឺផ្តល់អាហាររូបត្ថម្ភ និងអាហារដែលមានវីតាមីនច្រើន សម្រាប់ទ្រទ្រង់រាងកាយ និងខួរក្បាល។
ដកស្រង់ពី៖ pregnancybirth&baby