ប្រយ័ត្នកូនបៅមិនគ្រាន់! ទារកទើបនឹងកើត គួរបំបៅប៉ុន្មានដងក្នុងមួយថ្ងៃ?
ម៉ាក់ៗជាច្រើនប្រាកដជាចង់ដឹងថា តើគួរឲ្យទារកបៅប៉ុន្មានដងក្នុងមួយថ្ងៃ? នេះជាចម្ងល់ដែលអ្នកម៉ាក់ថ្មីថ្មោងតែងតែមានជានិច្ច ព្រោះខ្លាចកូនមិនទទួលបានការបំបៅគ្រប់គ្រាន់។
ពេលនេះអ្នកម៉ាក់នឹងបានជ្រាបច្បាស់ពីការបំបៅដោះនៅពេលកូនកើតដំបូងមានដូចជា៖

ការឲ្យទារកបៅមិនគួរកំណត់ម៉ោងឡើយពេលទារកទើបនឹងកើត ពោលពេលណាកូនឃ្លាន គឺអាចឲ្យបៅបាន។ តែប្រសិនបើកូនមិនយំទារបៅ អាចឲ្យកូនបៅ ២-៣ ម៉ោងម្ដង និងបំបៅកូនយ៉ាងហោចណាស់ក៏ជាង ១៣ ដង/ថ្ងៃ ហើយប្រសិនបើកូនយើងមានតម្រូវការបន្ថែមទៀត អាចលៃលកតាមនោះបន្ថែមទៀត។
កាលណាទារកបៅដោះម្ដាយកាន់តែច្រើន កាន់តែល្អចំពោះសុខភាព សាច់ឈាមភ្លឺថ្លា ហើយទឹកដោះម្ដាយអាចទប់ស្កាត់ជំងឺមួយចំនួនថែមទៀតផង។
ទាក់ទងនឹងពេលយប់វិញ ត្រូវបំបៅប៉ុន្មានដង លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងថា អាស្រ័យទៅលើកូន និងម៉ាក់ៗ ប្រសិនបើម៉ាក់ៗសម្បូរទឹកដោះកូនបៅ ២-៣ ដង/យប់។ ចំណែកពេលកូនចូលដល់វ័យចេះញ៉ាំ អាចធ្លាក់ចុះចំនួនបៅខ្លះ ព្រោះពួកគេឆ្អែតដោយសារចំណីខ្លះៗ ហើយបៅបន្ថែមតែបន្តិចប៉ុណ្ណោះ។ រីឯក្មេងបៅទឹកដោះគោវិញ ម៉ាក់ៗអាចអានតាមការណែនាំរបស់ផលិតផលគេដែលមានសរសេរច្បាស់លាស់ទៅតាមវ័យទារក។

ម៉ាក់ៗដែលមិនចង់អត់ងងុយក្រោកឲ្យកូនបៅច្រើនដង ត្រូវព្យាយាមញ៉ាំអាហារដែលជួយដល់ការផលិតទឹកដោះឲ្យបានរាល់ថ្ងៃ ទើបបៅបានយូរ និងឆ្អែតលែងសូវយំ ហើយគួរតែបំបៅកូនទាល់តែលែងមានទឹកដោះចេញ ចាំដូរ ទៅម្ខាងទៀត។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់បំបៅកូន ដោយដាក់មាត់កូនចំក្បាលដោះ ចៀសវាងហៀរទឹកដោះចោល។
ដកស្រង់ពី៖ Hello Health Group