ហានិភ័យណាស់! ជាតិអាលុយមីញ៉ូមក្នុងកំប៉ុងទឹកដោះគោ អាចបង្ករគ្រោះថ្នាក់ដល់កូនមិនដឹងខ្លួន
ការជ្រើសរើសម្សៅទឹកដោះគោគឺជារឿងសំខាន់ដែលប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ ជាពិសេសគឺការប្រើប្រាស់ម្សៅទឹកដោះគោដែលជាកំប៉ុងធ្វើពីអាលុយមីញ៉ូម ដែលវាអាចបង្ករហានិភ័យដល់អូនតូច ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។
តើអាលុយមីញ៉ូមជាអ្វី? តើវាបង្ករបញ្ហាអ្វីខ្លះប្រសិនបើកម្ទេចអាលុយមីញ៉ូមធ្លាក់ចូលម្សៅទឹកដោះគោ?
អាលុយមីញ៉ូម គឺជាសារធាតុលោហៈស្រាល ទន់ ហើយជាទូទៅវាត្រូវបានគេប្រើសម្រាប់ធ្វើសំបកកំប៉ុងផលិតផលនាៗ ដូចជា ម្សៅទឹកដោះគោ ដបទឹក និងកំប៉ុងចំណីអាហារផ្សេងៗទៀត។
១. ផលប៉ះពាល់អាលុយមីញ៉ូមចូលម្សៅទឹកដោះគោ
បើតាមការស្រាវជ្រាវពី គេហទំព័រ Organic’s Best បានបង្ហាញថាអាលុយមីញ៉ូមគឺមានសារធាតុពុលខ្ពស់ ដែលអាចបំផ្លាញប្រព្រព័ន្ធរាងកាយរបស់មនុស្សធ្ងន់ធ្ងរ ដូចជា៖ បញ្ហាឆ្អឹង និងផ្នែកចងចាំនៃខួរក្បាល ជាពិសេសចំពោះអ្នកដែលមានបញ្ហាតម្រង់នោម និងថ្លើម។ ចំពោះទារកវិញ វាអាចគ្រោះថ្នាក់ខ្លាំងដល់ការលូតលាស់ និងសុខភាពរាងកាយ ព្រោះពួកគេមានប្រព័ន្ធរាងកាយខ្ចីជាងមនុស្សពេញវ័យ។
ប្រសិនបើកំទេចអាលុយមីញ៉ូមតូចៗដែលមាននៅក្នុងកំប៉ុង បញ្ចេញសារជាតិ ឬធ្លាក់ចូលក្នុងម្សៅទឹកដោះគោ វានឹងបង្ករហានិភ័យខ្ពស់ដល់កូនរបស់អ្នក។
២. ផលប៉ះពាល់បំពង់ទឹកក្តៅអាលុយមីញ៉ូម
ការប្រើប្រាស់បំពង់ទឹកក្តៅអាលុយមីញ៉ូមក៏អាចបង្ករហានិភ័យដល់កូនរបស់អ្នកផងដែរ ពីព្រោះវានឹងបញ្ចេញសារជាតិគ្រោះថ្នាក់នៅពេលដែលវាទទួលរងកម្តៅ និងធ្វើប្រតិកម្មជាមួយអាស៊ីត ដែលបង្ករឱ្យមានជំងឺភ្លេចភ្លាំង នេះបើតាមការលើកឡើង ដោយគេហទំព័រ Puritsy ក្នុងប្រទេសសិង្ហបុរី ។
ចំណាំ! ប៉ាម៉ាក់ត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ ត្រូវពិនិត្យឱ្យបានល្អិតល្អន់ ជាពិសេសនៅពេលបកសម្បកគម្របកំប៉ុងទឹកដោះគោ ប្រយ័ត្នមានកម្ទេច ឬធូលីធ្លាក់ចូល បន្ថែមពីនោះទៀតអ្នកម៉ាក់គួរទុកដាក់ក្នុងកន្លែងដែលមានសីតុណ្ហភាពសមល្មម មិនត្រូវពន្លឺថ្ងៃ ជាពិសេសគឺមានអនាម័យឱ្យបានល្អ ជៀសវាងបង្ករគ្រោះថ្នាក់ដល់កូន៕
ដកស្រង់ពី៖ Organic’s Best