ពពោះកុំនៅជិតឱ្យសោះ! ផ្សែងធូបអាចប៉ះពាល់សុខភាពម្តាយ និងទារកក្នុងផ្ទៃធ្ងន់ធ្ងរ

ជាធម្មតាការដុតធូបគឺជារឿងទូទៅ ដែលយើងតែងប្រើប្រាស់ក្នុងពិធីបុណ្យនាៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី ភ្ជំបិណ្ឌ និងចូលឆ្នាំចិនជាដើម ដើម្បីធ្វើការបួងសួងនាៗ ហើយវាមាននៅសឹងតែគ្រប់ទីកន្លែង។ ជាមួយគ្នានេះដែរ តើផ្សែងធូប អាចប៉ះពាល់ដល់សុខភាពឬអត់ ជាពិសេសស្ត្រីមានផ្ទៃពោះ?

ខាងក្រោមនេះគឺជារឿងដែលអ្នកម៉ាក់គួរតែដឹងដើម្បីកុំឪ្យប៉ះពាល់ដល់សុខភាព៖

១. សារធាតុក្នុងផ្សែងធូប
ក្នុងផ្សែងធូបមានភាគល្អិតតូចៗ (PM) ដែលផលិតផលឧស្ម័នដូចជា កាបូនម៉ូណូអុកស៊ីត (CO) ស៊ុលហ្វួឌីអុកស៊ីត (SO2) អាសូតឌីអុកស៊ីត ( NO2) និងសមាសធាតុសរីរាង្គ ដែលអាចបង្ករគ្រោះថ្នាក់ដល់សុខភាព។

២. ឥទ្ធិពលផ្សែងធូបមកលើសុខភាពស្រ្តីពពោះ
ជាការពិតណាស់ វានឹងបង្ករផលប៉ះពាល់ដល់សុខភាពរបស់អ្នកម៉ាក់ និងអូនតូចក្នុងផ្ទៃ ប្រសិនបើអ្នកម៉ាក់ស្រូបផ្សែងធូបច្រើនពេក និងរៀងរាល់ថ្ងៃ ដែលអាចបណ្តាលឱ្យមានបញ្ហាផ្លូវដង្ហើម និងជំងឺមហារីក។ បន្ថែមពីនេះវាក៏អាចបណ្តាលឱ្យទារកក្នុងផ្ទៃកើតមកមានទម្ងន់មិនគ្រប់គ្រាន់ និងក្បាលតូចផងដែរ។

ទោះជាយ៉ាងណាក៏ដោយ វានឹងមិនបង្ករហានិភ័យ ឬផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប្រសិនបើស្ត្រីពពោះនៅជិតផ្សែងធូបយូរៗម្តង និងស្រូបផ្សែងចូលក្នុងដង្ហើមតិចតួច។

ជារួមមកវិញស្រ្តីពពោះគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងកុំនៅជិតទីកន្លែងដែលសម្បូរផ្សែងច្រើនពេក ដើម្បីការពារខ្លួនពីហានិភ័យនាៗ ជាពិសេសគឺក្នុងឪកាសផ្សេងៗដែលត្រូវការដុតធូបច្រើន ដូចជា ពិធីបុណ្យចូលឆ្នាំចិនជាដើម ៕

ប្រភព៖ babymed