តាមពិតអីចឹងសោះ! ជំនឿទាំងនេះច្រើនតែជារឿងពិត អ្នកកំពុងពពោះកូនស្រី
ការមានផ្ទៃពោះគឺជារឿងល្អសម្រាប់លោកប៉ាអ្នកម៉ាក់គ្រប់រូប ហើយវាមិនមានបញ្ហានោះទេប្រសិនបើកូនក្នុងផ្ទៃ ជាកូនស្រី ឬក៏ប្រុស។ យ៉ាងណាមិញមានជំនឿជាច្រើន ដែលតែងតែលើកឡើងពីការវែកញែកភេទរបស់កូនក្នុងផ្ទៃតាមរយៈសញ្ញានាៗ។
ខាងក្រោមនេះគឺជាជំនឿ និងការពិតមួយចំនួនដែលនិយាយថា អ្នកម៉ាក់កំពុងពពោះកូនស្រី៖

១. លោកប៉ាឡើងទម្ងន់
គេជឿថាប្រសិនបើត្រីមាសទីមួយនៃការពពោះរបស់អ្នកម៉ាក់ ហើយលោកប៉ាបែរជាអ្នកដែលឡើងទម្ងន់ភ្លាមៗទៅវិញនោះ វាគឺជាសញ្ញាដែលបង្ហាញថា ទារកក្នុងផ្ទៃអ្នកម៉ាក់គឺជាកូនស្រី ។ យ៉ាងណាមិញ ក្បួនវេជ្ជសាស្ត្រនិយាយថា វាមិនបានទាក់ទងអ្វីដែលអាចកំណត់ភេទរបស់ទារកក្នុងផ្ទៃនោះទេ។
២. អ្នកម៉ាក់ចាប់ផ្តើមឡើងមុននៅលើផ្ទៃមុខ
ប្រសិនបើស្បែកមុខអ្នកម៉ាក់ចាប់ផ្តើមឡើងមុខ ឬមានស្នាមអ្វីមួយដែលកើតឡើងនៅពេលពពោះ គេជឿថា កូនក្នុងផ្ទៃគឺជាកូនស្រី ដោយអះអាងថា កូនស្រីក្នុងផ្ទៃកំពុងតែលួចសម្រស់អ្នកម៉ាក់។ ប៉ុន្តែបើផ្អែកតាមការស្រាវជ្រាវបានបង្ហាញថា ការឡើងមុនរបស់ស្រ្តីក្នុងពេលពពោះគឺជារឿងធម្មតា ហើយមិនអាចបញ្ជាក់ពីភេទរបស់ទារកក្នុងផ្ទៃបានឡើយ។
៣. អ្នកម៉ាក់ឃ្លានបង្អែម
អ្វីដែលមានរសជាតិផ្អែមគឺដំណាងឱ្យកូនស្រី ដូច្នេះប្រសិនបើអ្នកម៉ាក់ស្រាប់តែងាកមកឃ្លានបង្អែម ឬចំណីដែលមានរសជាតិផ្អែមក្នុងអំឡុងពេលពពោះ គេតែងនិយាយថា វាគឺដំណាងឱ្យកូនស្រីក្នុងផ្ទៃ។ យ៉ាងណាមិញអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា វាមិនមែនជារឿងពិតឡើយ។
៤. ទឹកនោមរបស់អ្នកម៉ាក់មានពណ៍លឿង
មានការនិយាយតៗគ្នាថា ហើយប្រសិនបើទឹកនោមអ្នកម៉ាក់ពណ៍លឿង គេមានជំនឿថាវាគឺជាពណ៍ភ្លឺថ្លា ដែលដំណាងឱ្យកូនស្រី មកចាប់កំណើត។ តែការពិតទៅក្បួនវេជ្ជសាស្ត្របញ្ជាក់ថា ទឹកនោមអាចប្រែប្រួលពេញមួយថ្ងៃ ហើយមិនទាក់ទងនឹងភេទរបស់ទារកនោះទេ។
ជារួមមកវិញការដែលលើកឡើងថា កូនក្នុងផ្ទៃជាកូនស្រី ឬជាកូនប្រុស វាគឺជាជំនឿនិងការនិយាយតៗគ្នា ដែលពាក់ព័ន្ធនឹងបុគ្គលតែប៉ុណ្ណោះ ប៉ុន្តែលោកប៉ាអ្នកម៉ាក់អាចទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យ និងទទួលបានព័ត៏មានលម្អិត៕
ប្រភព៖ Parents