ពពោះចេះតែយល់សប្តិមិនល្អ! តើបណ្តាលមកពីអ្វី?
ការយល់សប្តគឺជារឿងទូទៅដែលកើតឡើងចំពោះមនុស្សគ្រប់រូប ហើយវាមិនមានផលអាក្រក់អ្វីច្រើននោះទេ។ ប៉ុន្តែវាអាចបង្ករផលមិនល្អ ប្រសិនបើស្ត្រីពពោះមានសុបិន្តអាក្រក់ញឹកញាប់ អំឡុងពេលពពោះ ដែលអាចប៉ះពាល់ដល់សុខភាព និងការលូតលាស់របស់កូនក្នុងផ្ទៃ។
ខាងក្រោមនេះគឺជាមូលហេតុធំៗចំនួន ៣ ដែលធ្វើឱ្យស្ត្រីពពោះយល់សប្តអាក្រក់ញឹកញាប់៖
១. ការផ្លាស់ប្តូរអ័រម៉ូន
នៅពេលពពោះ ការផ្លាស់ប្តូរអ័រម៉ូនរបស់ស្ត្រីកើនឡើង ហើយវាអាចបណ្តាលឱ្យមានសុបិន្តអាក្រក់ញឹកញាប់។ អ័រម៉ូនប្រភេទ cortisol ធ្វើឱ្យប៉ះទង្គិចផ្នែកនៃខួរក្បាលរបស់អ្នកម៉ាក់ ដែលអាចធ្វើឲ្យឃើញរូបភាពចម្លែកៗ ឬគួរឱ្យខ្លាចអំឡុងពេលគេង។
២. ការថប់បារម្ភ
ការថប់បារម្ភជាច្រើនដែលកើតឡើងពីភាពភ័យខ្លាចអំឡុងពេលពពោះ គឺជាដើមហេតុដែលបណ្តលឱ្យអ្នកម៉ាក់មានសុបិន្តអាក្រក់ ដូចជា បារម្ភខ្លាចកូនកើតមកមិនស្អាត បារម្ភខ្លាចឈឺចាប់ពេលសម្រាលជាដើម។ ភាពតានតឹងទាំងនេះនឹងបណ្តាលឱ្យអ្នកម៉ាក់គិតច្រើន គេងមិនលក់ គេងមិនស្កប់ និងយល់សប្តអាក្រក់ញឹកញាប់។
៣. បញ្ហាដំណេក
វាក៏ជាហេតុផលមួយផងដែរ ប្រសិនបើអ្នកម៉ាក់គេងមិនបានគ្រប់គ្រាន់ ឬគេងមិនទៀងពេលវេលា ដូចជាចូលគេងយប់ជ្រៅជាដើម។ សម្ពាធជាច្រើន និងអារម្មណ៍តានតឹងដែលបណ្តាលមកពីបញ្ហានាៗ និងបូករួមទាំងការគេងមិនបានត្រឹមត្រូវទៀតនោះ គឺជាដើមហេតុដែលបណ្តាលឱ្យអ្នកម៉ាក់មានសុបិន្តអាក្រក់នៅអំឡុងពេលពពោះ។
៤. ដំណោះស្រាយ
- ព្យាយាមគិតវិជ្ជមាន និងធ្វើចិត្តឱ្យសប្បាយៗ
- ចូលគេងឱ្យបានទៀងម៉ោង ជាមធ្យម ៨ ទៅ ១០ ក្នុងមួយយប់
- ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់
- ធ្វើសម្មាធិ និងតាំងអារម្មណ៍ឱ្យបានស្ងប់។
បន្ថែមពីនេះ អ្នកម៉ាក់គួរតែសម្រាក និងបង្កើតភាពរីករាយសម្រាប់ខ្លួនឯងឱ្យបានច្រើន ជាមួយស្វាមី និងគ្រួសារ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងចិត្ត ព្រមទាំងធ្វើឱ្យខ្លួនឯង និងទារកក្នុងផ្ទៃមានសុខភាពល្អ៕
ប្រភព៖ firstcry parenting