មិននឹកស្មានសោះ! ញ៉ាំទឹកដូងតែមួយកែវរាល់ព្រឹកជួយអ្នកម្តាយពពោះច្រើនណាស់
ទឹកដូងសម្បូរទៅដោយប៉ូតាស្យូម សូដ្យូម ជាតិសរសៃ វីតាមីន និងប្រូតេអ៊ីន។ វាត្រូវបានគេរកឃើញថាជួយទប់ទល់ការខ្សោះជាតិទឹក ដែលបណ្តាលមកពីការចាញ់កូនក្នុងអំឡុងពេលមានផ្ទៃពោះ។ ដូច្នេះស្ត្រីពពោះគួរតែទទួលទានទឹកដូងឱ្យបានមួយកែវជារៀងរាល់ព្រឹក ដើម្បីជំនួយដល់សុខភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ៨យ៉ាង ដែលស្ត្រីពពោះទទួលបានពីការផឹកទឹកដូង៖
១. ជួយបង្កើនកម្រិតភាពស៊ាំ ព្រមទាំងការពារអ្នកម៉ាក់ និងទារកក្នុងផ្ទៃ ព្រោះវាសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់។
២. ទឹកដូងក៏ជួយបំបាត់ការទល់លាមកដល់អ្នកម៉ាក់ផងដែរ ដោយសារតែវាមានជាតិសរសៃខ្ពស់។
៣. ទឹកដូងមានតុល្យភាពកម្រិតអាស៊ីតអ៊ុយរិកក្នុងរាងកាយ ដែលអាចបណ្តេញជាតិពុល និងសម្អាតផ្លូវតម្រងនោមរបស់អ្នកម៉ាក់។
៤. វត្តមាននៃម៉ាញ៉េស្យូម ប៉ូតាស្យូម និងសារធាតុរ៉ែផ្សេងទៀតក្នុងទឹកដូង ជួយបង្កើនទិន្នផលទឹកនោម ដែលមានសារៈសំខាន់ក្នុងអំឡុងពេលមានផ្ទៃពោះ និងកាត់បន្ថយហានិភ័យនៃការបង្កើតគ្រួសក្នុងតម្រងនោម។
៥. ទឹកដូងផ្តល់នូវអេឡិចត្រូលីតចាំបាច់ ដើម្បីការពារការខះជាតិទឹកដែលបណ្តាលមកពីការរាគ និងក្អួត ដែលកើតឡើងដោយសារតែការចាញ់កូន។
៦. វាក៏ជួយក្នុងការលុបបំបាត់កូលេស្តេរ៉ុល ចេញពីរាងកាយដោយការពារការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងខ្លួន។
៧. ការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យក្រហាយទ្រូង ហើយវាអាចគ្រប់គ្រងបាន ដោយទឹកដូង។
៨. ទឹកដូងផ្តល់ជាតិទឹកដល់រាងកាយ ដែលបង្កើនភាពយឺតនៃស្បែក ហើយកាត់បន្ថយស្នាមសង្វារដែលនៅពេលមានផ្ទៃពោះ។
ជារួមមកវិញការទទួលទានទឹកដូងក្នុងមួយកែវជារៀងរាល់ព្រឹក គឺជាផ្នែកមួយដែលជួយជម្រុញឱ្យសុខភាពអ្នកម្តាយពពោះកាន់តែប្រសើរឡើង ប៉ុន្តែស្ត្រីពពោះក៏មិនត្រូវញ៉ាំច្រើនពេកដែរ ព្រោះវាមានជាតិកាឡូរីខ្ពស់។ ដូច្នេះត្រូវប្រាកដថាអ្នកម៉ាក់ទទួលទានបានត្រឹមត្រូវ និងសមស្របតាមស្ថានភាពរបស់ខ្លួន៕
ដកស្រង់ពី៖ Firstcry Parenting